នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែនគ្មានថ្ងៃអាច​ឈ្នះសង្គ្រាម​ជាមួយរុស្ស៊ី​ដាច់​ខាត

អស់រយៈពេលជាងមួយឆ្នាំ ដែលសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆាបឆេះ មិនទាន់ឃើញមានសញ្ញា​បញ្ចប់​នាពេលឆាប់ៗឡើយ។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានអះអាងថា វាមិនជ័យជំនះសម្រាប់​កងទ័ពអ៊ុយក្រែន នៅលើ​សមរ​ភូមិ​ប្រឆាំងនឹងរុស្ស៊ីឡើយ បើផ្អែកតាមកងកម្លាំង និងការបដិសេធ​បញ្ជូនទ័ពពី NATO។ នេះបើតាមការចុះផ្សាយពី RT។

ថ្លែងនៅលើវេទិកា Qatar Economic Forum នៅទីក្រុងដូហា លោក​ Orban នៅតែប្រកាន់ជំហរ​ថា សង្គ្រាមមួយនេះអាច​បញ្ឈប់​ទៅបាន លុះត្រាតែមានកិច្ចព្រមព្រៀង​រវាង​ទីក្រុងមូស្គូ និង​ទីក្រុង​វ៉ាស៊ីងតោនតែប៉ុណ្ណោះ។

សូមជម្រាបដែរថា ហុងគ្រីកំពុងរារាំងជំនួយឥតសំណងចំនួន ៥០០លានអឺរ៉ូសម្រាប់អ៊ុយក្រែន ហើយបានបដិសេធ​មិន​ផ្គត់ផ្គង់អាវុធយោធា ទៅកាន់ទីក្រុងគៀវជាដាច់ខាត៕