ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកថ្មី Xie Feng បាននិយាយថា លោកនឹងស្វះស្វែងពង្រឹងទំនាក់ទំនងរវាងចិន និងអាមេរិកឡើងវិញ ប៉ុន្តែទំនាក់ទំនងមួយនេះកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពី CNA។
លោក Xie ក៏បាននិយាយដែរថា៖ “ខ្ញុំបានមកទីនេះដើម្បីការពារផលប្រយោជន៍របស់ចិន។ នេះជាទំនួលខុសត្រូវដ៏ពិសិដ្ឋរបស់ខ្ញុំ ហើយក៏ជាបេសកជនរបស់ប្រជាជនចិនដែរ ដូច្នេះខ្ញុំមកទីនេះដើម្បីពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក”។
“យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងក៏ពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីឲ្យទំនាក់ទំនងរបស់យើងនឹងត្រលប់ទៅរកផ្លូវត្រូវវិញ”៕