ឥណ្ឌាអំពាវនាវ​ឲ្យអង្គកា​រ​សហ​ប្រជាជាតិ​ធ្វើកំ​ណែ​ទម្រង់​​ជា​​ថ្មី

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអំពាវនាវ​ឲ្យអង្គការសហប្រជាជាតិ UN ធ្វើកំណែទម្រង់​សារថ្មី ដើម្បី “ឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៃសង្គមបច្ចុប្បន្ន”។ នេះបើតាមការចុះផ្សាយពី RT។

នៅចំពោះមុខមេដឹកនាំ G7 កាលពីកិច្ចប្រជុំនៅទីក្រុងហ៊ីរ៉ុស៊ីម៉ា លោក Modi បាននិយាយ៖ “ហេតុអ្វីបានជា UN ដែល​ផ្តើម​ចេញពីគំនិតបង្កើតសន្តិភាព មិនជោគជ័យក្នុងការទប់ស្កាត់ជម្លោះសព្វថ្ងៃ? ស្ថាប័ន​ដែល​បង្កើត​ឡើង​ក្នុង​សតវត្ស​មុន​ មិន​ស៊ីគ្នា​ជាមួយ​ប្រព័ន្ធ​នៃ​សតវត្សរ៍​ទី ២១ នេះឡើយ”។

លោកបានបន្ថែមថា៖ “ពួកគេក៏នឹងត្រូវក្លាយជាសំឡេងរបស់ Global South បើ​មិន​ដូច្នេះ​ទេ យើង​នឹង​បន្ត​និយាយ​តែ​ពី​ការ​បញ្ចប់​ជម្លោះ​ប៉ុណ្ណោះ។ UN និងក្រុមប្រឹក្សាសន្តិសុខ នឹងនៅតែជាកន្លែងជជែកពិភាក្សា»។

សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីឥណ្ឌា ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 នៅទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ក្រោមការ​អញ្ជើ​ញ​​ពីម្ចាស់ផ្ទះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida៕