៥ខែដំបូង ស្ថាបនិកFacebook កើបលុយបានជាង៤០​ពាន់​លានដុល្លារ

តាំងពីរងការខាតបង់ជាង ១០០ពាន់លានដុល្លារកាលពីឆ្នាំទៅ និងរបូតតំណែងជា​មហាសេដ្ឋីមានបំផុត​ក្នុងចំណោម Top 10 ស្ថាបនិក​Facebook លោក Mark Zuckerberg កំពុង​សម្រុក​កើបលុយមកវិញបានច្រើនសន្ធឹក។

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញថា គិតត្រឹមថ្ងៃទី ២២ ឧសភា​នេះ មេធំ Facebook កើបលុយបានប្រហែល ៤៤ពាន់លានដុល្លារ ច្រើនជាងមហាសេដ្ឋី​ដទៃដាច់។

បើទោះជាតម្លៃហ៊ុនរបស់ Meta Platforms មានការធ្លាក់ចុះបន្តិច កាលពីថ្ងៃសុក្រក៏ដោយ ប៉ុន្តែក្រុមហ៊ុន​របស់​ Mark Zuckerberg នៅតែ​ជាក្រុមហ៊ុន​មានប្រតិបត្តិការល្អបំផុតទី ២ ក្នុងឆ្នាំនេះ ក្នុងចំណោម​ក្រុមហ៊ុនធំៗបំផុត​ទាំង ៥០០ ​ដែលមានវត្តមាននៅលើ​ផ្សារហ៊ុនអាមេរិក។

សូមជម្រាបដែរថា បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីអាមេរិក​ម្នាក់នេះ មានរហូតដល់ ៨៩,៩ពាន់លានដុល្លារ៕