ព្រឹទ្ធសភាថៃដែលតែងតាំងដោយយោធា នឹងក្លាយជាឧបសគ្គដ៏ធំដល់គណបក្សជាប់ឆ្នោត

បេក្ខភាពជួរមុខនាយករដ្ឋមន្ត្រីថៃ ភីថា លីមចារើនរ៉ាត់ អាច​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​សម្ព័ន្ធមិត្ត​នយោបាយ​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បន្ទាប់​ពី​ការ​ឈ្នះ​ឆ្នោតសកល កាលពីថ្ងៃទី ១៤ ឧសភា​កន្លងទៅ។

ប៉ុន្តែនៅពេលនិយាយអំពីការប្រជែងរបស់គាត់ សម្រាប់តំណែងនាយករដ្ឋមន្ត្រី វានៅតែមានឧបសគ្គមួយដែលអាចរារាំងគាត់ គឺសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់នៅក្នុងសភាជាន់ខ្ពស់ ដែលអាចកំណត់បានថា អ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពី CNA។

សូមជម្រាបដែរថា បុរសដែលមានវ័យ ៤២ឆ្នាំ និងជាមេបក្សឆ្ពោះទៅមុខ Move Forward Party មាន​អាសនៈសរុប ៣១៣ ដែលជាការបូកបញ្ចូលសរុប​ពីសម្ព័ន្ធមិត្តរួម ៨បក្ស ក្នុងសភាតំណាងរាស្រ្តដែលមានអាសនៈសរុប ៥០០។

ដើម្បី​ឱ្យ​លោក ភិថា ឈ្នះ​តំណែង​នាយករដ្ឋមន្ត្រី លោក​ត្រូវ​ការ​ការ​អនុម័ត​ពី​ជាង​ពាក់​កណ្តាល​នៃ​រដ្ឋសភា​ដែល​មាន​អាសនៈ​ចំនួន ៧៥០ ឬ​យ៉ាង​ហោច​ណាស់ ៣៧៦ សំឡេង​ក្នុង​សភា​តំណាង​តែ​ម្នាក់ ឬ​ព្រឹទ្ធសភា​ផង​ដែរ។

បក្សសម្ព័ន្ធត្រូវការ ៦៣ សម្លេងបន្ថែមទៀតសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោក ភីថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែសមាជិកព្រឹទ្ធសភាមួយចំនួន ហាក់ដូចជាមិនទាន់សម្រេចចិត្តថា តើពួកគេនឹងគាំទ្រតំណែងនាយករដ្ឋមន្ត្រីរបស់គាត់ទេ ខណៈដែលអ្នកផ្សេងទៀតបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងបោះឆ្នោតប្រឆាំងនឹងគាត់៕