ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កំពុងដាក់សំណើថ្មីទៅកាន់អង្គការណាតូ ជុំវិញការសម្រេចចិត្តចូលជាសមាជិកពេញសិទ្ធរបស់អ៊ុយក្រែន ដែលនឹងលើកយកមកជជែកនៅកិច្ចប្រជុំនាខែកក្កដាខាងមុខ។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន តែងតែផ្គត់ផ្គង់សព្វាវុធ ដើម្បីឲ្យអ៊ុយក្រែនអាចវាយបកទៅរុស្ស៊ី ប៉ុន្តែអ៊ុយក្រែនចង់បានការការពាររឹងមាំជាងនេះនាថ្ងៃអនាគត ហើយក្ដីសង្ឃឹមចូលជាសមាជិកណាតូ គឺជាមធ្យោបាយល្អបំផុត។
“វាដល់ពេលហើយដែលត្រូវដកចេញនូវភាពមិនច្បាស់លាស់ផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ពោលគឺដើម្បីអនុម័តការសម្រេចចិត្តនយោបាយវិជ្ជមានលើភាបជាសមាជិក (អ៊ុយក្រែន) នៅក្នុងអង្គការណាតូ”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយ។
សូមជម្រាបដែរថា Zelenskyy កំពុងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប ក្នុងគោលបំណងស្វែងរកជំនួយបន្ថែមទាំងផ្នែកសព្វាវុធ និងហិរញ្ញវត្ថុ ក៏ដូចជាត្រៀមវាយបកទៅលើរុស្ស៊ី ដណ្ដើមទឹកដីដែលពួកគេបានបាត់បង់កន្លងទៅផងដែរ៕