នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin បានដាក់ពាក្យបណ្ដឹងលែងលះស្វាមី Markus Raikkonen ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ កាលពីឆ្នាំ ២០២០ អំឡុងពេលអ្នកស្រីកំពុងមមាញឹកជាមួយជំងឺរាតត្បាតកូវីដ ១៩។
“ពួកយើងមានអនុស្សាវរីយ៍ល្អៗជាមួយគ្នារយៈពេល ១៩ឆ្នាំមកនេះ ហើយក៏មានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។ ពួកយើងនឹងបន្តក្លាយជាមិត្តល្អនឹងគ្នា”។ នេះបើតាមការសរសេរបង្ហោះលើបណ្ដាញសង្គម Instagram របស់អ្នកទាំង ២។
“ពួកយើងបានចំណាយភាពយុវវ័យជាមួយគ្នា ពេញវ័យជាមួយគ្នា ហើយធំឡើងជាឪពុកម្តាយសម្រាប់កូនស្រីជាទីស្រឡាញ់របស់យើងជាមួយគ្នា”។
សូមជម្រាបដែរថា អ្នកស្រី Marin គឺជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតលើលោក ដែលមានអាយុត្រឹម ៣៧ឆ្នាំប៉ុណ្ណោះ ហើយគិតមកទល់ពេលនេះលោកស្រីកាន់តំណែងកំពូលនៃប្រទេសហ្វាំងឡង់អស់រយៈពេលជិត ៤ឆ្នាំហើយ ពោលតាំងពីឆ្នាំ ២០១៩៕