កាលពីថ្ងៃទី ០៩ ឧសភាកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសពីកញ្ចប់ជំនួយផ្នែកការពារសន្តិសុខជាតិទៅកាន់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃប្រមាណ ១,២ពាន់លានដុល្លារ ដើម្បីពង្រឹងផ្នែកការពារដែនអាកាស ក៏ដូចជាគ្រាប់កាំភ្លើងបន្ថែមផងដែរ។
អ៊ុយក្រែនបានត្រៀមខ្លួនរួចស្រេច សម្រាប់ការវាយបកទៅកាន់កងកម្លាំងរុស្ស៊ីវិញ ប៉ុន្តែដោយសារជំនួយចុងក្រោយនេះមិនទាន់មកដល់សមរភូមិ ដូច្នេះពួកគេត្រូវផ្ដោតសំខាន់មកលើការការពារវិញ។
គួររំលឹកដែរថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការវាយបកទៅកាន់រុស្ស៊ី និងរារាំងពួកគេពីការគ្រប់គ្រង និងជារនាំងការពារគ្រាប់មីស៊ីលពីរុស្ស៊ីថែមទៀត។
សូមជម្រាបបន្ថែមថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើការថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានអនុម័តកញ្ចប់ជំនួយតម្លៃ ១,២ពាន់លានដុល្លារនោះ និងបានចាត់ទុកវាថាជា “សញ្ញានៃភាពសាមគ្គី”៕