កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន ស៊ី ជិនពីង បានជជែកគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy តាមរយៈការតេទូរស័ព្ទ ខណៈនេះគឺជាការនិយាយគ្នាលើកដំបូង តាំងពីផ្ទុះសង្គ្រាមកាលពីចុងខែកុម្ភៈ ២០២២។
ចំពោះកិច្ចសន្ទនានោះផងដែរ រដ្ឋាភិបាលរុស្ស៊ីក៏បានអបអរសាទរផងដែរ ប៉ុន្តែពួកគេនៅប្រកាន់ជំហរថា ត្រូវតែសម្រេចគោលបំណងនៃការធ្វើ “ប្រតិបត្តិការយោធាពិសេស” នៅប្រទេសអ៊ុយក្រែនដដែល។ នេះបើតាមការចុះផ្សាយពី Kelo។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីបានដឹងពីព័ត៌មានលម្អិតនៃអ្វីដែលមេដឹកនាំទាំងពីរបានពិភាក្សា ហើយបាននិយាយថា ជំហររបស់ពួកគេលើជម្លោះត្រូវបានគេស្គាល់យ៉ាងច្បាស់។
“ពួកយើងនឹងស្វាគមន៍រាល់វិធីសាស្ត្រ ដែលអាចពន្លឿនការបញ្ចប់ជំលោះនៅប្រទេសអ៊ុយក្រែន ហើយអាចឲ្យប្រទេសទាំង ២ ទទួលបានជោគជ័យលើគោលដៅរៀងៗខ្លួន”។ នេះបើតាមសម្ដីរបស់លោក Peskov បាននិយាយ៕