ប្រធានាធិបតីអាមេរិក ចូ បៃដិន រំពឹងលើការចុះហត្ថលេខាលើញត្តិប្ដេជ្ញាចិត្តដែលអាមេរិក មានចំពោះកូរ៉េខាងត្បូង ដោយសន្យាថានឹងបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរតំបូង ទៅកាន់រដ្ឋាភិបាលក្រុងសេអ៊ូល ក្នុងរយៈពេល ៤០ឆ្នាំ។
ដោយឡែក សេចក្តីប្រកាសនេះគឺធ្វើឡើងដើម្បីរំលឹកដល់ការបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងរួមបញ្ចូលទាំងផែនការបង្កើតក្រុមប្រឹក្សាយោបល់នុយក្លេអ៊ែរដើម្បីចែករំលែកការស៊ើបការណ៍សម្ងាត់ដើម្បីការពារការគំរាមកំហែងពីកូរ៉េខាងជើង។
សូមជម្រាបដែរថា ស្ថានការណ៍រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បច្ចុប្បន្នកំពុងមានសភាពរញ៉េរញ៉ៃ ដ្បិតកូរ៉េខាងជើងអះអាងថា កន្លងមកកូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធយោធា ដែលបង្កការគម្រាមកំហែងដល់ប្រទេសរបស់ខ្លួន៕