កាលពីពេលថ្មីៗនេះ លោក ចូ បៃដិន បានប្រកាសពីការឈរឈ្មោះជាបេក្ខភាព ប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិថ្មី ដែលនឹងត្រូវបោះឆ្នោតក្នុងឆ្នាំ ២០២៤ ខណៈបច្ចុប្បន្នលោកក៏មានវ័យរាងចំណាស់ទៅហើយ។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ចំពោះរឿងមួយនេះ ប្រជាជនរុស្ស៊ីបានបញ្ចេញប្រតិកម្មជាខ្លាំង ដោយលើកហេតុផលថា ចូ បៃដិន មានវ័យចំណាស់ មិនសក្ដិសមឈរឈ្មោះជាបេក្ខភាពថ្នាក់ដឹកនាំមហាអំណាចលោកខាងលិចឡើយ។
តួយ៉ាង បច្ចុប្បន្នលោក បៃដិន កំពុងមានវ័យ ៨០ឆ្នាំ ហើយបើសិនជាករណីលោកជាប់ឆ្នោតម្ដងទៀត នោះទម្រាំបញ្ចប់អាណត្តិទី ២ ប្រធានាធិបតីអាមេរិកនឹងមានអាយុ ៨៦ ឆ្នាំ ដ្បិតសព្វថ្ងៃលោកគឺជាប្រធានាធិបតី និងជាបេក្ខភាពមានវ័យចំណាស់បំផុតប្រចាំប្រវត្តិសាស្ត្រអាមេរិក។
“ខ្ញុំយល់ថា គាត់ (បៃដិន) មិនអាចទៅរួចឡើយ ជាមួយអាណត្តិទី ២ បើសិនគាត់មានថ្នាំទិព្វ ប្រហែលជាអាចទៅរួច”។ នេះបើតាមសម្ដីជនជាតិរុស្ស៊ីម្នាក់បាននិយាយ៕