ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសពីការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែលនឹងត្រូវបោះឆ្នោតក្នុងឆ្នាំ ២០២៤ ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Independent។
លោក បៃដិន បច្ចុប្បន្នកំពុងជាប់ងារជាប្រធានាធិបតីវ័យចំណាស់បំផុតរបស់អាមេរិក ដែលមានអាយុ ៨០ឆ្នាំ ហើយបើសិនជាលោកបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មី លោកក៏នឹងក្លាយជាបេក្ខភាពចាស់ជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រអាមេរិកផងដែរ។
បន្ថែមពីនេះប្រធានាធិបតីរូបនេះក៏បានប្រកាសថា លោកនឹងចេញយុទ្ធនាការ ឃោសនារកសន្លឹកឆ្នោត ដែលបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តក្នុងការតស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ៕