តាំងពីបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលកន្លង បារាំងហាក់ដូចជាបង្ហាញការជំទាស់ជាមួយសហភាពអឺរ៉ុប ដូចជាថ្មីៗនេះជំទាស់នឹងការសម្រេចចិត្តរបស់ EU ក្នុងការផ្គត់ផ្គង់គ្រាប់កាំភ្លើងទៅកាន់អ៊ុយក្រែន។
យោងតាមការចុះផ្សាយពី Republicworld បានបង្ហាញថា ប្រទេសបារាំងកំពុងរារាំងការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់សហភាពអឺរ៉ុបក្នុងការផ្តល់ហិរញ្ញប្បទានដល់ការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ដោយសារប្រទេសនេះប្រឆាំងនឹងគំនិតនៃលទ្ធកម្មនៅខាងក្រៅសហភាពអឺរ៉ុប។
គម្រោងការណ៍ខាងលើត្រូវបានសម្រេចជាឯកច្ឆ័ន្ទពី EU កាលពីថ្ងៃទី ២០ មីនាកន្លងទៅ ជាមួយការផ្គត់ផ្គង់គ្រាប់ប្រមាណ ២,២ពាន់លានដុល្លារ ទៅកាន់អ៊ុយក្រែន ប៉ុន្តែគ្រាប់ដែលមានក្នុងឃ្លាំងរបស់សហភាពអឺរ៉ុបហាក់មិនមានគ្រប់គ្រាន់ឡើយ។
ដូច្នេះហើយ បារាំងបានសម្តែងការប្រឆាំងនឹងសំណើទិញគ្រាប់រំសេវពីប្រទេសទីបី ដែលជាផ្នែកនៃផែនការរបស់សហភាពអឺរ៉ុបក្នុងការផ្គត់ផ្គង់អ៊ុយក្រែន៕