សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញការព្រួយបារម្ភជាខ្លាំង ជុំវិញសកម្មភាពអ៊ីនធឺណិតរបស់កូរ៉េខាងជើង ដែលគាំទ្រដល់កម្មវិធីអាវុធរបស់ប្រទេសកុម្ម៉ុយនីស្តមួយនេះ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មូលនិធីរូបិយវត្ថុឌីជីថលដែលត្រូវបានលួចពីក្រុម Hackeer កូរ៉េខាងជើង គឺជាកូនសោរសំខាន់ក្នុងការផ្ដល់ហិរញ្ញវត្ថុដល់ប្រទេសដែលទទួលបានទណ្ឌកម្មសេដ្ឋកិច្ចជុំទិស ដោយសារកម្មវិធីអាវុធរបស់ពួកគេ។
“យើងសូមបញ្ជាក់ជាថ្មីដោយក្តីបារម្ភថា បុគ្គលិកព័ត៌មានវិទ្យាកូរ៉េខាងជើងនៅក្រៅប្រទេសបន្តប្រើប្រាស់អត្តសញ្ញាណ និងសញ្ជាតិក្លែងក្លាយ” ដើម្បីគេចពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងប្រមូលថវិកាសម្រាប់កម្មវិធីមីស៊ីល”។ នេះបើតាមសេចក្តីថ្លែងការណ៍ដោយប្រើអក្សរកាត់សម្រាប់ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង។
“យើងក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបៀបដែលកូរ៉េខាងជើងគាំទ្រកម្មវិធីទាំងនេះតាមរយៈការលួច និងលាងលុយកខ្វក់ ក៏ដូចជាការប្រមូលព័ត៌មានតាមរយៈសកម្មភាព តាមអ៊ីនធឺណិតដែលមានគំនិតអាក្រក់”។
សូមជម្រាបដែរថា បេសកជននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង បានជួបពិភាក្សាជាមួយសមភាគីអាមេរិក និងជប៉ុននៅទីក្រុងសេអ៊ូលកាលពីដើមសប្តាហ៍នេះ ហើយបានថ្កោលទោសការសាកល្បងអាវុធរបស់កូរ៉េខាងជើង៕