កូនស្រីពៅលោកថាក់ស៊ីនតំណាងគណបក្សភឿថៃ ឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីថៃផ្លូវការ

កាលពីថ្ងៃពុធកន្លងទៅ គណបក្សភឿថៃបានប្រកាសជាផ្លូវការថា បានចាត់តាំងបុគ្គល ៣រូប ជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតនាពេលឆាប់ៗខាងមុខ។

បុគ្គល ៣រូបដែលត្រូវបានគណបក្សប្រឆាំងចាត់តំណាងមានដូចជា អ្នកនាង ផែថុងថាន ស៊ីណាវ៉ាត់ត្រា ប្រធានក្រុមប្រឹក្សាបក្ស អតីតស្ដេចត្រាញ់អចលនទ្រព្យ លោក Srettha Thavisin និងប្រធានយុទ្ធសាស្ត្រ Chaikasem Nitisiri។ នេះបើតាមការចុះផ្សាយពី Thaipbsworld។

ដោយឡែក ក្នុងចំណោមគណបក្សចំនួន ៥៤ ដែលបានដាក់ឈ្មោះទៅកាន់​គណៈកម្មការរៀបចំការបោះឆ្នោត​កាលពីថ្ងៃពុធ មានតែ ២៤ គណបក្សប៉ុណ្ណោះ ដែលបញ្ជូន​ឈ្មោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​។

សូមជម្រាបដែរថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ នឹងធ្វើឡើងនៅថ្ងៃទី ១៤ មេសា ២០២៣​ខាងមុខ បន្ទាប់ពីមានការរំលាយសភានាពេលកន្លងទៅ៕