ប្រមុខកងទ័ពអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរបស់ប្រទេសខ្លួនបានគ្រប់គ្រងតំបន់ Kursk របស់ប្រទេសរុស្ស៊ីចាប់តាំងពីការវៃលុកកាលពីបីសប្តាហ៍មុនមានចំនួនជិត ១,៣០០គីឡូម៉ែត្រការ៉េ (៥០០ ម៉ាយការ៉េ)។ នេះបើតាមសារព័ត៌មាន AP ។
ឧត្តមសេនីយ Oleksandr Syrskyi បាននិយាយថា ប្រទេសអ៊ុយក្រែនបានចាប់អ្នកទោសរុស្ស៊ីចំនួន ៥៩៤នាក់នៅក្នុងប្រតិបត្តិការរបស់ខ្លួន។ លោក Syrskyi បាននិយាយថា ទឹកដីដែលបានគ្រប់គ្រងមានទំហំប្រហែលនឹងទីក្រុង Los Angeles ។
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi ដែលបានទៅទស្សនារោងចក្រនេះកាលពីថ្ងៃអង្គារ បាននិយាយថា ការប្រយុទ្ធគ្នានៅក្នុងតំបន់បានបង្កើនការព្រួយបារម្ភអំពីគ្រោះថ្នាក់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Kursk ។
មនុស្ស ៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ និង ១៦នាក់បានរងរបួសនៅក្នុងការវាយប្រហារ ដែលប្រធានាធិបតី Volodymyr Zelenskyy និយាយថា មានទាំងយន្តហោះគ្មានមនុស្សបើកចំនួន ៨១គ្រឿង ក៏ដូចជានាវាចំបាំង និងមីស៊ីលផ្លោង។ លោកបាននិយាយថា មនុស្ស ៤នាក់បានស្លាប់ ប៉ុន្តែអភិបាលនៃតំបន់ Zaporizhzhia បាននិយាយថា មនុស្សទី ៥បានស្លាប់នៅទីនោះ ដោយសារការរលាកនៅក្នុងការវាយប្រហារ។
ប្រតិបត្តិការនៅតំបន់ Kursk ដែលជាការវៃលុកដ៏ធំបំផុតចូលទៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២ របស់អ៊ុយក្រែន បានបង្ខំអ្នកស្រុកប្រហែល ១៣០,០០០ ជម្លៀសចេញពីផ្ទះរបស់ពួកគេ។ រុស្ស៊ីបានបញ្ជូនកម្លាំងបន្ថែមចូលក្នុងតំបន់ ប៉ុន្តែគេមិនច្បាស់ថាតើចលនាទាំងនេះអាចនឹងធ្វើឲ្យជំហររបស់រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនចុះខ្សោយកម្រិតណាទេ៕
អត្ថបទ៖ ជីវ័ន