ក្រុមហេសបូឡាហ៍ បានបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅកាន់អ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ខណៈដែលយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារប្រទេសលីបង់ជាមួយនឹងយន្តហោះប្រហែល ១០០គ្រឿង ដើម្បីរារាំងការវាយប្រហារដ៏ធំមួយនៅក្នុងការប៉ះទង្គិចដ៏ធំបំផុតនៅក្នុងសង្គ្រាមព្រំដែនជាង ១០ខែមកនេះ។ បើតាមការចុះផ្សាយដោយសារព័ត៌មាន Reutes។
កាំជ្រួចត្រូវបានគេមើលឃើញហោះឡើងលើមេឃពេលល្ងាច ខណៈដែលសំឡេងស៊ីរ៉ែនវាយលុកតាមអាកាសបានបន្លឺឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ដោយមានផ្សែងហុយពេញមេឃនៅ Khiam ភាគខាងត្បូងប្រទេសលីបង់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កាលពីល្ងាចថ្ងៃអាទិត្យ ស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងទីក្រុង Rishon Letsiyon ភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល ហើយបានបន្ថែមថា គ្រាប់ផ្លោងមួយគ្រាប់ត្រូវបានគេកំណត់អត្តសញ្ញាណបានឆ្លងកាត់ពីភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។
កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត “M90” នៅក្រុង Tel Aviv។ ការផ្ទុះឡើងព្រមគ្នាជាមួយនឹងសង្គ្រាមនៅហ្គាហ្សា ហានិភ័យនឹងឈានទៅដល់ការផ្ទុះឡើងក្នុងតំបន់នៅក្នុងក្រុមហេសបូឡាដែលគាំទ្រអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក៕