កូនស្រីរបស់សេដ្ឋី ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកស្រី Paetongtarn Shinawatra ក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃ ដែលមានអាយុ ៣៧ ឆ្នាំ គឺជាសមាជិកទី៣ នៃគ្រួសារដែលដឹកនាំប្រទេស បន្ទាប់ពីសភាបានបញ្ជាក់ពីការតែងតាំងលោកស្រីដោយក្រុមចម្រុះដែលកំពុងកាន់អំណាចនៃគណបក្សភឿថៃ។
លោកស្រី Paetongtarn ឡើងកាន់តំណែងនាយករដ្ឋមន្រ្តី ជំនួសលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានដកចេញពីតំណែងដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។
គណបក្សភឿថៃ ទទួលបានអាសនៈចំនួន ៣១៤ ក្នុងសភា ហើយលោកស្រី Paetongtarn ត្រូវការការយល់ព្រមពីសមាជិកសភាជាងពាក់កណ្តាលនៃសមាជិកសភាបច្ចុប្បន្នចំនួន ៤៩៣នាក់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។
កាលពីសប្តាហ៍មុន តុលាការធម្មនុញ្ញក៏បានបោះឆ្នោតរំលាយគណបក្សឆ្ពោះទៅមុខ (MFP) និងហាមឃាត់សមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់គណបក្សឲ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ ជុំវិញការសន្យារបស់ខ្លួនក្នុងការកែប្រែច្បាប់ស្តីពីការបរិហារកេរ្តិ៍ព្រះមហាក្សត្រ៕
អត្ថបទ៖ ជីវ័ន