ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅទីក្រុង Gaza បាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងការបំផ្ទុះបំបែកជំរុំជនភៀសខ្លួនក្នុងតំបន់ Rafah ។
វីដេអូពីកន្លែងកើតហេតុនៅភាគខាងត្បូង Gaza Strip បានបង្ហាញពីការផ្ទុះដ៏ធំមួយ និងភ្លើងឆេះយ៉ាងខ្លាំង។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានកំណត់គោលដៅលើមេដឹកនាំក្រុមហាម៉ាស់ជាន់ខ្ពស់ពីរនាក់ នឹងពិនិត្យមើលឃើញថា ភ្លើងបានរាលដាលដល់ទីជម្រកដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតចំនួន ៧ ពីតំបន់រ៉ាហ្វា ឆ្ពោះទៅកាន់ទីក្រុង Tel Aviv ដែលជាការវាយប្រហាររយៈចម្ងាយឆ្ងាយលើកដំបូងលើទីក្រុងចាប់តាំងពីខែមករាមក។
អាជ្ញាធរដែលគ្រប់គ្រងដោយក្រុម Hamas បាននិយាយថា មនុស្ស ៣៥នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងជំរុំមួយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៃទីក្រុង Rafah ឆ្ងាយពីប្រតិបត្តិការយោធាថ្មីៗនេះនៅក្នុងតំបន់សុវត្ថិភាពមនុស្សធម៌ដែលបានកំណត់។ អាជ្ញាធរបានអះអាងថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់។
យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីនជាង ៨សែននាក់បានភៀសខ្លួនចេញពីទីក្រុង Rafah ចាប់តាំងពីការវាយប្រហារចាប់ផ្តើម។ ការប្រវាយប្រហារពីយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សាបានចាប់ផ្តើមបន្ទាប់ពីខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,២00 នាក់ និងយក ២៥២នាក់ទៀតតំបន់ហ្គាហ្សាធ្វើជាចំណាប់ខ្មាំង។ ប្រជាជនប៉ាឡេស្ទីនជិត ៣៦,000 នាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមចាប់តាំងពីពេលនោះមក៕
បកប្រែ៖ សន្យា