ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់មេដឹកនាំចិន លោក ស៊ី ជីនពីង សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះជាមួយអ៊ុយក្រែន។ បើតាមការសែត AP ចុះផ្សាយ។
នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំចិនបាននិយាយថា ប្រទេសចិនសង្ឃឹមថា អឺរ៉ុបនឹងវិលទៅរកសន្តិភាព និងស្ថិរភាពវិញក្នុងពេលឆាប់ៗនេះ ហើយថាប្រទេសចិននឹងដើរតួនាទីជាអ្នកសម្របសម្រួល។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោកពូទីនទៅកាន់សម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់លោកបានកើតឡើង ខណៈដែលកងទ័ពរបស់លោកបានធ្វើការវាយលុកនៅក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុននៅក្នុងការគ្រប់គ្រងព្រំដែនដ៏សំខាន់បំផុតចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលមេដឹកនាំទាំងពីរបាននិយាយថា ពួកគេបានឱ្យតម្លៃលើដំណោះស្រាយនៃជម្លោះនោះ មិនមានអ្វីជាក់លាក់ណាមួយនៅក្នុងការថ្លែងការជាសាធារណៈនៅរសៀលថ្ងៃព្រហស្បតិ៍នោះទេ។
លោក Xi បានប្រាប់ ពូទីន ថា “ប្រទេសចិនសង្ឃឹមសម្រាប់ការវិលត្រឡប់មកវិញរបស់អឺរ៉ុបទៅកាន់សន្តិភាព និងស្ថិរភាព ហើយនឹងបន្តដើរតួនាទីសម្របសម្រួលចំពោះបញ្ហានេះ” ។
សម្តីរបស់លោក Xi គឺជាការបន្ថែមនូវអ្វីដែលចិនបាននិយាយកាលពីឆ្នាំមុន នៅពេលដែលខ្លួនបានផ្តល់គោលការណ៍ទូទៅសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
បកប្រែ៖ សន្យា