អាជ្ញាធរឥណ្ឌូនេស៊ី និយាយនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស ២៨បានស្លាប់ និង៤នាក់ទៀតកំពុងបាត់ខ្លួន ក្នុងគ្រោះមហន្តរាយដោយសារភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីនៅខេត្ត West Sumatra។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ទឹកភ្លៀងចាប់ផ្តើមតាំងពីយប់ថ្ងៃសៅរ៍មកម្លេះដោយបាននាំល្បាប់ភក់ជាច្រើនមកដល់តំបន់ Tanah Datar ដែលប៉ះពាល់ដល់សង្កាត់ចំនួន ៥ នៃខេត្ត West Sumatra។
BNPB បាននិយាយថា ការវាយតម្លៃចុងក្រោយរបស់ខ្លួនបានបង្ហាញថា មានលំនៅដ្ឋានចំនួន ៨៤ និងស្ពានចំនួន ១៦ ត្រូវបានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយមួយនេះ ខណៈក្រុមសង្គ្រោះកំពុងព្យាយាមរុករកអ្នកដែលបានបាត់ខ្លួន៕
បកប្រែ៖ សន្យា