ប្រធានាធិបតី Joe Biden បានសារភាពថា យ៉ាងហោចណាស់ជនស៊ីវិលប៉ាឡេស្ទីនមួយចំនួននៅ Gaza ត្រូវបានសម្លាប់ដោយគ្រាប់បែកដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។ អំណេះតទៅ លោក បៃដិន បានប្រកាសបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលក្នុងប្រតិបត្តិការយោធាដ៏សំខាន់មួយផ្សេងទៀតនៅភាគខាងត្បូងក្នុងទីក្រុង Rafah ។
ការលើកឡើងរបស់មេដឹកនាំអាមេរិក ធ្វើឡើងបន្ទាប់ពីរថក្រោះនិងទាហានអ៊ីស្រាអែលបានចូលក្នុងតំបន់ភាគខាងកើតនៃទីក្រុង Rafah កាលពីយប់ថ្ងៃចន្ទ ដោយដណ្តើមបានច្រកព្រំដែនសំខាន់រវាង Gaza និងអេហ្ស៊ីប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT ។
ទោះជាយ៉ាងណា លោក Biden ជឿជាក់ថា អ៊ីស្រាអែលមិនទាន់ឆ្លងកាត់បន្ទាត់ក្រហមរបស់ក្រុងវ៉ាស៊ីនតោននៅឡើយទេ។
លោក បៃដិន និយាយថា “ពួកគេមិនបានចូលទៅក្នុងមជ្ឈមណ្ឌលប្រជាជនទេ។ អ្វីដែលពួកគេបានធ្វើគឺត្រឹមត្រូវនៅតាមព្រំដែន»។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានហៅការផ្អាកនេះថា “គួរឱ្យខកចិត្តជាខ្លាំង” ប៉ុន្តែបានប្រាប់សារព័ត៌មាន Channel 12 News ថា លោកមិនជឿថា សហរដ្ឋអាមេរិកពិតជានឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលនោះទេ។
បកប្រែ៖ សន្យា