តុលាការឧទ្ធរណ៍របស់ទីក្រុងហុងកុង កាលពីថ្ងៃពុធបានហាមឃាត់ការច្រៀងបទប្រឆាំងតវ៉ាមួយដែលមានឈ្មោះថា «Glory to Hong Kong» មានន័យថា «សិរីរុងរឿងដល់ហុងកុង» ដែលស្នើសុំពីរដ្ឋាភិបាលដើម្បីលុបចោលសាលក្រមរបស់តុលាការជាន់ទាបកាលពីឆ្នាំ២០២៣ ដែលបានច្រានចោលតាមសម្រេចរបស់រដ្ឋាភិបាល ដោយលើកឡើងពីកង្វល់នៃការបញ្ចេញមតិដោយសេរី។
សារព័ត៌មាន Reuters បានរាយការណ៍ថា សេចក្តីសម្រេចនេះកើតឡើងចំពេលដែលអ្នករិះគន់និយាយថា វាជាការធ្លាក់ចុះនៃនីតិរដ្ឋ និងសិទ្ធិបុគ្គលរបស់ហុងកុង ចំពេលមានការបង្ក្រាបពីកងសន្តិសុខជាតិដ៏ខ្លាំងក្លាដោយមេដឹកនាំបក្សកុម្មុយនិស្តចិន។
ទន្ទឹមនឹងនេះ ករណីនេះមានផលប៉ះពាល់ដល់សេរីភាពអ៊ីនធឺណិត និងប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google ជាដើម។
បកប្រែ៖ សន្យា