លោក Xi Jinping​ ទស្សនកិច្ច​នៅ​ប្រទេស​ស៊ែប៊ី​ក្នុង​ខួប​២៥ឆ្នាំ​​នៃ​ការ​ទម្លាក់​គ្រាប់បែក​របស់ ​NATO មកលើស្ថានទូតចិន

ប្រធានាធិបតីចិន Xi Jinping បានទៅដល់ប្រទេសស៊ែប៊ីកាលពីល្ងាចថ្ងៃអង្គារ ជាមួយយន្តហោះ MIG-29 ក្នុងដំណើរទស្សនកិច្ចដែលមានការការពារយ៉ាងតឹងរ៉ឹង ស្របពេលខួបលើកទី២៥ នៃការទម្លាក់គ្រាប់បែករបស់អង្គការណាតូ ទៅលើស្ថានទូតចិន នៅទីក្រុង Belgrade ដែលក្នុងនោះមានអ្នកកាសែតចិន ៣នាក់ត្រូវបានរាយការណ៍ថាសម្លាប់។ នេះបើយោងតាមសារព័ត៌មាន AP។

យន្តហោះ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ចំនួន​៥​គ្រាប់​លើ​បរិវេណ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​ស៊ែប៊ី​នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ១៩៩៩ ដោយ​បាន​ឆាបឆេះ​និង​សម្លាប់​ជនជាតិ​ចិន​៣នាក់​ និងមនុស្ស​២០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​ដែល​បាន​ដាក់​បន្ទុក​លើ​ទំនាក់​ទំនង​រវាង​មហា​អំណាច​ទាំង​ពីរ​ចាប់​តាំង​ពី​ពេល​នោះ​មក។

Serbian President Aleksandar Vucic and his wife Tamara Vucic welcome China’s President Xi Jinping and his wife Peng Liyuan for an official two-day state visit, at Nikola Tesla Airport in Belgrade, Serbia, May 7, 2024. REUTERS/Marko Djurica

ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកនេះ លោក Xi កាលពីថ្ងៃអង្គារបាននិយាយថា «យើងមិនត្រូវភ្លេចថាកាលពី ២៥ឆ្នាំមុនថ្ងៃនេះ NATO បានទម្លាក់គ្រាប់បែកយ៉ាងបំពានមកលើស្ថានទូតចិននៅយូហ្គោស្លាវី»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ លោក Xi បានបន្ថែមថា «ប្រជាជនចិនឲ្យតម្លៃទៅលើសន្តិភាព ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យមានសោកនាដកម្មជាប្រវត្តិសាស្ត្រកើតឡើងម្តងទៀតឡើយ»។

គួររំលឹកថា សម្ព័ន្ធមិត្តយោធាលោកខាងលិចបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសក្នុងខែមីនាឆ្នាំ១៩៩៩ ដើម្បីបង្ខំបុរសខ្លាំងរបស់ស៊ែប៊ី លោក Slobodan Milosevic ឱ្យបញ្ចប់ការវាយប្រហារយ៉ាងឃោរឃៅប្រឆាំងនឹងពួកឧទ្ទាមជនជាតិអាល់បានីក្នុងទីក្រុង កូសូវ៉ូ។

សហរដ្ឋ​អាមេរិក​នៅពេលនោះ​បាន​សុំទោស និង​បាន​និយាយ​ថា ​ការ​ទម្លាក់​គ្រាប់បែក​លើ​ស្ថានទូត​គឺជា​កំហុស​មួយ​ដែល​បាន​កើតឡើង​ដោយសារ​ការស៊ើបការណ៍​សម្ងាត់​ខុស។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គោលដៅដែលបានគ្រោងទុក គឺជាទីស្នាក់ការកណ្តាលរបស់អ្នកនាំចេញអាវុធរដ្ឋស៊ែប៊ី ដែលមានទីតាំងនៅតាមដងផ្លូវតែមួយ ដែលមានចម្ងាយពីរតំបន់នោះ។

“ស្រមៃថានរណាម្នាក់នឹងវាយប្រហារស្ថានទូតអាមេរិកនៅកន្លែងណាមួយជុំវិញពិភពលោកដោយចៃដន្យ។ នេះជាសម្តីរបស់លោក Sven Biscop សាស្ត្រាចារ្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខអឺរ៉ុបនៅសាកលវិទ្យាល័យ Ghent និងវិទ្យាស្ថាន Egmont បាននិយាយថា ប្រតិកម្មនឹងកើតឡើងភ្លាមៗ។

លោក​បាន​បន្ថែម​ថា៖ «ដូច្នេះ​សម្រាប់​ប្រទេស​មួយ​ដូច​ជា​ប្រទេស​ចិន វា​ក៏​ច្បាស់​ដែរ​ថា​នេះ​ជា​រឿង​ធំ»។ «ហើយពិតណាស់វាមិនត្រូវបានគេបំភ្លេចចោលទេ»។

បកប្រែ៖ សន្យា