កញ្ញា Taylor Swift គឺជាតារាចម្រៀងស្រីល្បីឈ្មោះ បោះសម្លេងទូទាំងពិភពលោក បានក្លាយជាមហាសេដ្ឋីស្រី ដែលកើបទ្រព្យពីបាតដៃទទេវ័យក្មេងបំផុត ប្រចាំសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ប្រភពដដែលបន្ថែមថា បច្ចុប្បន្ន Swift មានទ្រព្យសម្បត្តិសរុបប្រហែល ១,១ពាន់លានដុល្លារ ខណៈងារជាមហាសេដ្ឋីរបស់តារាចម្រៀងរូបនេះ គឺទទួលបានពីការខិតខំប្រឹងប្រែង ដោយរូបនាងផ្ទាល់តែម្ដង។
កញ្ញា Taylor Swift គឺជាបុគ្គលមួយរូប ក្នុងចំណោមមហាសេដ្ឋីផ្សេងទៀត ដែលមានឈ្មោះនៅក្នុងវិស័យកម្សាន្ត ដែលអាចឈានដល់ចំណុចកំពូល មានទ្រព្យខ្ទង់ពាន់លានដុល្លារ ដោយពឹងតែលើសមត្ថភាពផ្ទាល់ខ្លួន លើការសម្ដែង និងការច្រៀងរបស់នាង៕