ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានចុះផ្សាយនៅថ្ងៃទី ៥ខែកញ្ញានេះថា អតីតមេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺបច្ចុបន្នត្រូវបានពិនិត្យ និងព្យាលបាលដោយវេជ្ជបណ្ឌិតនាយកដ្ឋានពន្ធនាគារ។
ចំពោះស្ថានភាពជំងឺនៅក្នុងបន្ទប់ឃុំខ្លួននេះ លោកស្រី ស៊ូជី បានស្នើសុំគ្រូពេទ្យឲ្យបានដើម្បីពិនិត្យសុខភាពខ្លួនវិញនៅខាងក្រៅ ប៉ុន្តែត្រូវបានបដិសេធ ដោយមេដឹកនាំរបបយោធាមីយ៉ានម៉ា។
បើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua បាននិយាយថា អ្នកស្រីមានការហើមអញ្ចាញធ្មេញ ដោយមិនអាចបរិភោគអាហារបាននិងមានអការៈក្អួតចង្អោរផងដែរ។
លោកស្រី អ៊ុងសាន ជូជី កំពុងប្រឈមនឹងការឃុំខ្លួនក្នុងពន្ធនាគាររយៈពេល ២៧ឆ្នាំ លើបទឧក្រិដ្ឋចំនួន ១៩ករណី ប៉ុន្តែលោកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ រាប់ចាប់តាំងពីការញុះញង់ រហូតដល់ការក្លែងបន្លំសន្លឹកឆ្នោត និងបទចោទអំពើពុករលួយជាដើម៕