តារាកំប្លែងនាយ ពែកមី គេងមិនលក់ពីរថ្ងៃហើយក្រោយពីភរិយាចូលពេទ្យសង្រ្គោះក្នុងបន្ទប់ ICU រឿងព្យួសេរ៉ូមសាច់ស 

នៅព្រឹកថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៣ នេះ តារាកំប្លែងនាយ ពែកមី បានទម្លាយរឿងរ៉ាវឈឺចាប់នៅក្នុងចិត្តគេងមិនលក់អស់ជាច្រើនថ្ងៃ បន្ទាប់ពីភរិយាជាទីស្រឡាញ់របស់ខ្លួនចូលពេទ្យសង្រ្គោះបន្ទាប់ បន្ទាប់ពីបានព្យួសេរ៉ូមសាច់សនៅមណ្ឌលកែសម្ផស្សមួយកន្លែង ។ 

តាមរយៈសាររបស់នាយ ពែកមី ដែលបានបង្ហោះនៅលើ ហ្វេសប៊ុករបស់ខ្លួននាប៉ុន្មានម៉ោងមុននេះដោយបានរៀបរាប់ថា « ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU​ 2ថ្ងៃហើយ​ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់ស​ នៅមជ្ឈមណ្ឌលកែសម្ភស្ស​ S88 Beauty​ នៅថ្ងៃពុធ​ ទី2​ម៉ោង1រសៀល តើម្ចាស់​ S88​ Beauty ទាំង13សាខា​ ជានណា? » ។

នាយ ពែកមី កំពុងមានការព្រួយបារម្ភជាខ្លាំងចំពោះសុខភាពរបស់ភរិយាខ្លួន ។ បន្ទាប់ពីឃើញនាយ ពែកមី បង្ហោះសារបែបនេះបានធ្វើឱ្យមិត្តសិល្បៈមានការព្រួយបារម្ភពីសុខភាពរបស់លោកគ្រប់ៗគ្នា រហូតម្នាក់ៗបានផ្ញើសារលើកទឹកចិត្តនិងជូនពរភរិយានាយ ពែកមី ឆាប់ជា ពីជំងឺ ។ 

តាមសេចក្តីរាយការណ៍បឋមគឺ ហាងកែសម្ផស្សយីហោ S88 Beauty ផ្សារថ្មី បានកែសម្ផស្សដល់ស្រ្តីម្នាក់ ដែលត្រូវគេស្គាល់ថា ជាភរិយារបស់នាយ ពែកមី ដោយសារមានការខ្វះបច្ចេកទេសទើបធ្វើឱ្យ ប្រពន្ធនាយ ពែកមី មានអាការៈ ក្អួត និង រាកធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្រ្គោះបន្ទាប់ ។ ពេលនេះភរិយានាយ ពែកមី កំពុងស្ថិតក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ។ 

បន្ទាប់ពីរកឃើញថា គ្លីនិកកែសម្ផស្ស ដែលមានទីតាំងនៅផ្ទះលេខ ១១០ E0 តាមបណ្តោយផ្លូវលេខ ៥២ សង្កាត់ផ្សរថ្មី ៣ ខណ្ឌ ដូន ពេញ មិនមានអជ្ញាបណ្ណ័ត្រឹមត្រូវ និងបានព្យាបាលប្រពន្ធតារាកំប្លែង នាយ ពែកមី ខ្វះបច្ចេក បណ្តាលអោយរងរបួសធ្ងន់ សមត្ថកិច្ចបានចុះទៅបិទទីតាំងនោះហើយកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ។ 

ចំណែកសិល្បករមួយចំនួនដែលធ្លាប់ទៅធ្វើសេវាកម្មចាក់ថ្នាំឱ្យសរនោះ ម្នាក់ៗក៏កំពុងភ័យខ្លួនផងដែរ ៕