ថតបទចម្រៀងចប់ភ្លាម លោក ខេម ប្រញាប់ដឹកដៃគូស្នេហ៍ឡើងយន្តហោះទៅ បារាំង ហាក់ដូចជាមានបញ្ហាអ្វី ?

ទើបតែបង្ហោះរូបភាពនិងសកម្មភាពខ្លួនថតបទចម្រៀងមិនបានប៉ុន្មានផង ស្រាប់តែលោក ខេម បានបង្ហោះរូបភាពអមដោយសារ ថា លោកទៅដល់ប្រទេស បារាំង ហើយ ។ ការចាក់ចេះរបស់តារាចម្រៀងរូបនេះត្រូវបានមហាជនជាច្រើនមានការងឿងឆ្ងល់ថា តើហេតុ អ្វីលោកចេញទៅប្រទេស បារាំង ទាំងតក់ក្រហលបែបនេះ ? 

នៅមុនពេលប្រកាសចេញទៅប្រទេស បារាំង លោក ខេម បានសម្រុកថតបទចម្រៀងថ្មីៗជាច្រើនរបស់ខ្លួននៅក្នុងផលិតកម្ម Galaxy Navatra ដើម្បីត្រៀមចេញជាបន្តបន្ទាប់ទៅតាមការសំណូមពររបស់អ្នកគាំទ្រ និងដើម្បីតម្រូវទីផ្សារផង ។ លោក ខេម បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ឆាប់ៗនេះលោកមានអ្វីពិសេសជាច្រើន ដើម្បីបង្ហាញអ្នកគាំទ្រ កុំភ្លេចរងចាំមើលទាំងអស់គ្នា ។ 

ជាមួយគ្នានោះផងដែរ លោក ខេម បានប្រាប់ថា មូលហេតុដែលលោកចេញទៅ ប្រទេស បារាំង លើកនេះគឺដើម្បីសម្រាកលំហែកាយ យ៉ាងយូរលោកទៅទីនោះរយៈពេលមួយខែពេញ ប៉ុន្តែមុនពេលចាកចេញលោកបាន បញ្ចប់ការងារខនសឺតជាមួយក្រុមហ៊ុនមួយចំនួនអស់ហើយ ជាពិសេសលោកថែមទាំងបានធ្វើបទចម្រៀងជាច្រើនទៀតទុកសម្រាប់ចេញជាបន្តបន្ទាប់ក្នុងចន្លោះពេលដែលលោក អវត្តមាន  ។ ដោយឡែកអ្នកសិល្បៈដែលស្និទ្ធជាមួយលោក ខេម បានបង្ហើបប្រាប់ថា លោក ខេម ចេញទៅ បារាំង លើកនេះគឺដើម្បីកំដរគូស្នេហ៍ខ្លួនទៅសួរសុខទុក្ខគ្រួសារនៅទីនោះ  ដូច្នេះហើយទើបលោក ផ្អិបការងារសិល្បៈទុកមួយឡែកសិន ។  

ចាប់តាំងពីលោក ខេម ប្រកាសបើកចំហរពីទំនាក់ទំនងលោកនិងគូស្នេហ៍ ដែលរស់នៅប្រទេស បារាំងមក លោកនិងគូស្នេហ៍បានដឹកដៃគ្នាចេញទៅក្រៅប្រទេសជាបន្តបន្ទាប់ ដូចជាប្រទេសជុំវិញអាស៊ី និង សហរដ្ឋអាមេរិក ជាដើម…។ លោក ខេម ទៅប្រទេស បារាំង លើកនេះ ត្រូវបានមិត្តភក្តិ និង អ្នកគាំទ្រជាច្រើនគិតថា លោក ទៅទីនោះ ដើម្បីដើរលេងនិងចេញសម្តែងផង ជាពិសេសលោកអាចនឹងរៀបចំមានកម្មវិធីពិសេសជាមួយគូដណ្តឹងរបស់ខ្លួន ។  

មកទល់ពេលនេះទស្សនិកជននៅតែទន្ទឹងរងចាំមើលលោក ខេម ដឹកដៃគូដណ្តឹងចូលរោងការទៅតាមប្រពៃណីដូចជាសិល្បករមួយ ចំនួនដែរ ៕