នៅពេលដែលរំលឹកដល់រឿងប្រកួតក្នុងវិស័យបវរញ្ញាជាថ្មីម្តងទៀត ស្រាប់តែ កញ្ញា ប៉ុន សុរ៉ាវត្តី ដែលជាអតីត Miss Planet Cambodia 2020 បានប្រកែកដាច់ខាតមិនដាក់ពាក្យចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាសាជាថ្មីម្តងទៀតឡើយ ដោយសារនាងមានអារម្មណ៍ថាឈឺចាប់ខ្លាំង បន្ទាប់ពីខកខានមិនបានទៅប្រកួតនៅលើឆាកអន្តរជាតិ ។
កញ្ញា ប៉ុន សុរ៉ាវត្តី គឺជាម្ចាស់មកុដ Miss Planet Cambodia 2020 ដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យពេញខ្លួនខាងផ្នែកសិល្បៈ នៅពេលដែលជាប់ក្នុងកម្មវិធីនេះដំបូង នាងមានក្តីរំពឹងយ៉ាងខ្លាំងក្នុងការត្រៀមខ្លួនចេញទៅប្រកួត ប៉ុន្តែដោយសារមានបញ្ហាមួយចំនួនកើតឡើង គម្រោងចេញទៅប្រកួតនៅក្រៅប្រទេសត្រូវបានលុបចោល រហូតធ្វើឱ្យ ប៉ុន សុរ៉ាវត្តី មានការឈឺចាប់ និងមិនចង់រំលឹកពីរឿងរ៉ាវទាំងនោះឡើយ ។
កញ្ញា ប៉ុន សុរ៉ាវត្តី មិនបានបញ្ជាក់ប្រាប់ពីមូលហេតុពិតដែលធ្វើឱ្យនាងខកខានក្នុងការចេញទៅប្រកួតឡើយ ដោយសារនេះជាបញ្ហា ផ្ទៃក្នុងជាមួយក្រុមហ៊ុន ។
ក្នុងចន្លោះពេលដែល ប៉ុន សុរ៉ាវត្តី ឈឺចាប់រឿងមិនបានចេញទៅប្រកួត Miss Planet2022 នៅលើឆាកអន្តរជាតិ ក៏ជាពេលវេលាដែលនាងកំពុងខូចចិត្តរឿងស្នេហាផងដែរ ដូច្នេះហើយទើបធ្វើឱ្យ ប៉ុន សុរ៉ាវត្តី មានការឈឺចាប់ខ្លាំង ហើយនាងក៏មិនប្រាថ្នាចង់រៀប ការ ឬ បន្តចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាសាជាថ្មីទៀតដែរ បើទោះបីជាមានបណ្តាក្រុមហ៊ុនជាច្រើនបានទាក់ទងចង់ឱ្យនាងចូលរួមប្រកួតក្តី នាងបានបដិសេធមិនចូលរួមប្រកួតឡើយ ។
ក្រោយឈឺចាប់រឿងពីរផ្ទួនៗគ្នា កញ្ញា ប៉ុន សុរ៉ាវត្តី ក៏បានងាកមកពង្រឹងការងាសម្តែង និងពិធីករឡើងវិញ ដោយនាងទទួលបានតំណែងតួឯកស្រីនៅក្នុងរឿងភាគ និង រឿងដុំជាច្រើន ៕