រងចាំយូរហើយទីបំផុត MV ចម្រៀង « Don’t Compare  » សុវត្ថិ មុនីវណ្ណ ចេញជាផ្លូវការតាមការសំណូមអ្នកគាំទ្រ  

ទីបំផុត MV ចម្រៀង « Don’t Compare » របស់តារាចម្រៀងវ័យក្មេងរូបសង្ហារ សុវត្ថិ មុនីវណ្ណ នៅក្នុងផលិតកម្ម Galaxy Navatra បានចេញជាផ្លូវការហើយ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ ជាមួយនិងបច្ចេកទេសថត និងការសម្តែងដ៏ល្អរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ ពិតជាធ្វើឱ្យមហាជនពេញចិត្តជាខ្លាំង ។

« Don’t Compare » គឺជាបទចម្រៀង រ៉េប ដំបូងគេរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ ដែលបានចេញក្នុងផលិត កម្ម Galaxy Navatra ក្រោយពីលោកបានចុះកុងត្រាធ្វើការងារនៅទីនោះ ។ សុវត្ថិ មុនីវណ្ណ មានក្តីរំពឹងខ្ពស់ បន្ទាប់ ពីចេញបទចម្រៀងថ្មីដំបូងដែល ប្លែក និងអស្ចារ្យរបស់ខ្លួនដើម្បីបំពេរអារម្មណ៍ទស្សនិកជន ។ ជាច្រើនខែមកនេះតារាចម្រៀង សុវត្ថិ មុនីវណ្ណ បានចេញបទចម្រៀងថ្មីៗជាហូរហែ ដើម្បីបំពេញបំណងអ្នកគាំទ្រខ្លួន ហើយបទ ចម្រៀងទាំងនោះគឺពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ Fan Fan ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើននៅតែទន្ទឹងរងចាំមើល MV ចម្រៀង « Don’t Compare » របស់លោកគ្រប់ៗគ្នា ។

ទីបំផុតការទន្ទឹងរងចាំរបស់អ្នកគាំទ្រគឺបានមកដល់ហើយ ដោយតារាចម្រៀង រ៉េប សុវត្ថិ មុនីវណ្ណ ទើបតែចេញ MV ចម្រៀង « Don’t Compare » ក្តៅៗកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣នេះ ជាមួយនិងស្ទាយតុបតែងខ្លួនថ្មី ប្លែក និងរំលេចនូវការសម្តែងបែបរសជាតិថ្មី ដ៏គួរឱ្យទាក់ទាញ  ពេលដែលបានទស្សនាហើយគ្រប់គ្នាច្បាស់ជានិយាយថា Wow ! ។

តោះទៅទស្សនា MV ចម្រៀង « Don’t Compare » របស់លោក សុវត្ថិ មុនីវណ្ណ ទាំងអស់គ្នា ៖