តារាកំប្លែង យាយយ៉យ ចេញទៅ អាមេរិក លើកនេះនៅតែផ្តាំពាក្យដដែលទៅកាន់ ឈិន មុន្នីនាថ 

តារាកំប្លែង យាយយ៉យ បានចេញទៅ សហរដ្ឋអាមេរិក ជាថ្មីម្តងទៀតហើយកាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ ។ មុនពេលចាកចេញ យាយយ៉យ បានផ្តាំផ្ញើបែបនេះទៅកាន់ ឈិន មុន្នីនាថ ដែលជាអនាគតកូនប្រសារស្រី ។

យាយយ៉យ ធ្លាប់ចេញទៅ សហរដ្ឋអាមេរិក ម្តងរួចមកហើយ កាលពីឆ្នាំមុនដើម្បីសម្តែង នាពេលនោះ យាយយ៉យ បានផ្តាំទៅកាន់ ឈិន មុន្នីនាថ ដែលជាអនាគតកូនប្រសារស្រី ឱ្យជួយមើលខុសត្រូវនាយ ព្រែក ផងក្នុងចន្លោះពេលដែលអ្នកស្រីមិននៅ ។

ដោយឡែកសម្រាប់ឆ្នាំនេះវិញ មុនពេលឡើងយន្ត ហោះចេញទៅទីនោះជាថ្មីម្តងទៀត យាយយ៉យ នៅតែផ្តាំផ្ញើទៅកាន់ ឈិន មុន្នីនាថ ថា សូមឱ្យ ឈិន មុន្នីនាថ ជួយមើលខុសត្រូវនាយ ព្រែក ផង ពីព្រោះអ្នកស្រីមានការព្រួយបារម្ភចំពោះកូនប្រុសខ្លាំងនៅពេលដែលនៅឆ្ងាយពីគ្នា ។

ចំណែក ឈិន មុន្នីនាថ បានទទួលពាក្យពី យាយយ៉យ ដោយការពេញចិត្ត នាងសន្យានឹងមើលការខុសត្រូវនាយ ព្រែក បានយ៉ាងល្អ មិនថាពេលទៅថត ឬពេលនៅផ្ទះ សូម្បីតែទៅជប់លៀង និងទៅចូលរួមកម្មវិធីផ្សេងៗគឺអ្នកទាំងពីរបណ្តើរគ្នាត្រសងទៅជាមួយគ្នាមិន ដែលខាន ។ 

ឈិន មុន្នីនាថ កាន់តែទទួលបានការស្រឡាញ់ពេញចិត្តខ្លាំងពី យាយយ៉យ ដែលជាអនាគតម្តាយក្មេក ជាក់ស្តែងក្រៅពីផ្តាំផ្ញើឱ្យ ឈិន មុន្នីនាថ ជួយមើលខុសត្រូវនាយ ព្រែក ហើយ យាយយ៉យ ថែមទាំងបានព្រលយពាក្យថា ពេលត្រឡប់មកពីក្រៅប្រទេសវិញ អ្នកស្រីនឹងបង្ហាញដំណឹងល្អមួយ ។    

មកទល់ពេលនេះទស្សនិកជននៅតែចង់ដឹងថា តើពេលណា ឈិន មុន្នីនាថ និង នាយ ព្រែក ដឹកដៃគ្នាគ្នាចូលរោងការ ? តើ យាយយ៉យ នឹងបង្ហាញដំណឹងល្អអ្វីទៅកាន់អ្នកគាំទ្រ ? 

សម្រាប់អ្នកស្និទ្ធជាមួយតារាកំប្លែង យាយយ៉យ បានបង្ហើបប្រាប់ថា ពេល យាយយ៉យ ត្រឡប់មកវិញ យាយយ៉យ នឹងរៀបចំពិធីមង្គលការឱ្យ នាយ ព្រែក និង ឈិន មុន្នីនាថ ដើម្បីបញ្ចប់រឿងរ៉ាវដែលថា អ្នកទាំងពីរមិនមែនជាគូស្នេហ៍និងគ្នា ៕ 

​​