កន្លងមកតារាចម្រៀង អ៊ីវ៉ា មិនដែលទម្លាយរឿងឯកជនរបស់ខ្លួនឱ្យមហាជនបានដឹងលឺឡើយ បើទោះបីជានាងបានភ្ជាប់ពាក្យជាមួយគូស្នេហ៍ខ្លួនរួចក្តី ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗមើល អ៊ីវ៉ានៅក្នុងពេលនេះ គឺគូស្នេហ៍នាងបានបង្ហាញពីទំហំនៃក្តីស្រឡាញ់របស់ខ្លួនចំពោះនាងយ៉ាងធំធេង សូម្បីតែរូបនាងផ្ទាល់ក៏ស្ទើរតែទប់ទឹកភ្នែកមិនបានពេលដែលឃើញគូស្នេហ៍រៀបរាប់បែបនេះ ។
តាមសំណេររបស់គូស្នេហ៍របស់ អ៊ីវ៉ា ដែលបានរៀបរាប់នៅលើ ហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះមានខ្លឹមសារថា « សួរថាហេតុអ្វីខ្ញុំអាចធ្វើរឿងទាំងអស់នេះបាន…? ជាជំនួយការ – អ្នកប្រឹក្សា – ជាAdmin – ជាអ្នកថតរូប ជាអ្នកបើកឡាន – ជាអង្គរក្ស – ជាអ្នកចាក់ភ្លេង ជាអ្នកបំពេញបំណង – ជាអ្នកធ្វើអោយសប្បាយចិត្ត ជាចុងភៅ – ជាអ្នកដឹងគ្រប់រឿងទាំងល្អនឹងអាក្រក់ ជាអ្នកឃើញស្នាមញញឹម នឹងទឹកភ្នែក ជាអ្នកផ្តល់យោបល់ – ជាអ្នកស្តាប់ឃ្មុំ(រអ៊ូរ) ជាអ្នកទទួលខុសត្រូវ – ជាអ្នកមើលថែទាំ …។ ចំលើយគឺ ព្រួយ បារម្ភ មិនចង់អោយនាង ពិបាក ហត់នឿយ គិតច្រើន ខាតពេលវេលា ក្តៅស្អុះស្អាប់ មិនសប្បាយចិត្ត អ្វីដែលអាចធ្វើបានខ្ញុំនឹងធ្វើ ទោះការធ្វើនោះត្រូវចិត្តខ្លះ មិនត្រូវចិត្តខ្លះ អន់ចិត្តខ្លះ ខឹងខ្លះ ពិបាកចិត្តខ្លះ មិនសមបំណងខ្លះ យំខ្លះ…។ ក៏ដោយតែអ្វីៗសុទ្ធតែជារឿងល្អ ដែលមិនបានក្បត់ មិនកុហក់ មិនលាក់លៀម ធ្វើចេញដោយភាពស្មោះត្រង់..» ។
ក្រោយពីឃើញគូស្នេហ៍ អ៊ីវ៉ា រៀបរាប់បែបនេះ ធ្វើឱ្យមិត្តសិល្បៈស៊ែរតៗគ្នានិងដាក់ទៅកាន់ អ៊ីវ៉ា ថា ចាំបាច់លាក់ធ្វើអីទៀត បង្ហាញគេគ្រប់គ្នាទៅ ? ។ ចំណែក អ៊ីវ៉ា វិញ រំភើបចិត្តកាន់តែខ្លាំងនៅពេលឃើញគូស្នេហ៍ខ្លាំងរៀបរាប់សារដ៏មានខ្លឹមសារបែបនេះ រហូតធ្វើឱ្យនាងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។
តាមពិត អ៊ីវ៉ា និងគូដណ្តឹងមានគម្រោងនឹងរៀបការក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីនាងបានទាក់ទងនិងស្រឡាញ់គ្នាជាមួយគូស្នេហ៍អស់ជាច្រើនឆ្នាំ សូម្បីតែឪពុកនាងក៏ចង់ឃើញនាងរៀបការឆាប់ៗដែរ ។ ចំពោះរឿងរៀបការ អ៊ីវ៉ា នៅពុំទាន់បង្ហាញទស្សនិកជនឱ្យបានដឹងលឺនៅឡើយទេ ដោយសារតែនាងចង់ទុក Surprise អ្នកគាំទ្រ ។
ពេលនេះ អ៊ីវ៉ា មិនសូវមមាញឹកនៅក្នុងការច្រៀងប៉ុន្មានទេ ផ្ទុយទៅវិញនាងបែរជាមមាញឹកនៅក្នុងការលក់សម្លៀកបំពាក់អនឡាញ ដើម្បីសន្សំប្រាក់ទុករៀបការ ៕