កាន់តែស្តាប់កាន់តែស្លុងអារម្មណ៍ជាមួយបទចម្រៀង« ពេលណាខ្ញុំក្លាយជាសង្សារគេ ? » ​​ពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ខេមរៈ សិរីមន្ត

តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ទើបតែចេញ MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា « ពេលណាខ្ញុំក្លាយជាសង្សារគេ ? » ក្នុងផលិតកម្ម Galaxy Navatraដែលរៀបរាប់ពីស្នេហាខូចចិត្ត លួចស្រឡាញ់គេតែម្ខាង ថាវាឈឺចាប់កម្រិតណា ។ តាមរយៈបទចម្រៀងមនោរសញ្ចេតនាស្នេហាមួយបទនេះពិតជាចាក់ដោតអារម្មណ៍អ្នកគាំទ្រខ្លាំង រហូតមានអ្នកខ្លះស្រកទឹកភ្នែក បន្ទាប់ពីស្តាប់បទចម្រៀងនេះរួច ។ 

លោក ខេមរៈ សិរីមន្ត ខានចេញបទចម្រៀងមនោរសញ្ចេតនាស្រែករៀបរាប់ពីទំហំចិត្តពេលមានរឿងស្នេហាបែបនេះជាយូរ មកហើយ ដោយឡែកបទចម្រៀង « ពេលណាខ្ញុំក្លាយជាសង្សារគេ ? » របស់លោក ខេមរៈ សិរីមន្ត ដែលទើបតែចេញក្តៅៗនេះ កាន់ តែស្តាប់កាន់តែស្លុងអារម្មណ៍ ជាពិសេសសម្រាប់អ្នកដែលមានស្នេហាមិនសមបំណងមួយចំនួន ។ គ្រាន់តែបទចម្រៀងមួយបទនេះចេញនៅលើផេក ហ្វេសប៊ុក និង យូធូប ផ្លូវការ Galaxy Navatra ភ្លាម ពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ដោយសារបទចម្រៀងនេះលោក ខេមរៈ សិរីមន្ត បានស្រែកច្រៀងចេញពីក្រអៅបេះដូង សមទៅនិងសម្លេងរបស់ខ្លួន ។ អ្នកគាំទ្រជាច្រើនបានខមមិនថា ទាំង តុង និងណោត ក្នុងបទចម្រៀង « ពេលណាខ្ញុំក្លាយជាសង្សារគេ ? » ពិតជាសក្តិសមនិងសម្លេងរបស់លោក ខេមរៈ សិរីមន្ត ណាស់ ។ អ្នកខ្លះទៀតថែមទាំងបាននិយាយថា លោក ខេមរៈ សិរីមន្ត ច្រៀងពិរោះណាស់ ស្តាប់យូរឡើងស្លុងអារម្មណ៍ ស្តាប់ប៉ុន្មានដងក៏មិនធុញដែរ ។ រីឯអ្នកខ្លះទៀត កាន់តែស្តាប់ការតែជក់ចិត្តឌិតអារម្មណ៍ រហូតស្រក់ទឹកភ្នែកមិនដឹងខ្លួន ដោយ សារបទចម្រៀងនេះ ត្រូវនិងសាច់រឿងរបស់ខ្លួនពេក ។ 

គួរបញ្ជាក់ផងដែរថា បទចម្រៀង « ពេលណាខ្ញុំក្លាយជាសង្សារគេ ? » របស់លោក ខេមរៈ សិរីមន្ត គឺ និពន្ធ Melody និង ទំនុក ច្រៀង ដោយ ចៅ ឃ្មុំ និង និពន្ធបទភ្លេងដោយ ឃ្លាំង កុម្ភះ ដែលមានស្នាដៃល្បីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra ។ តោះទៅស្តាប់ និង ទស្សនា MV ចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ត ទាំងអស់គ្នាថា បទចម្រៀងនេះពិរោះ និង ចាក់ដោតអារម្មណ៍ទស្សនិកជនកម្រិតណាបានម្នាក់ៗស្លុងអារម្មណ៍ខ្លាំងបែបនេះ ? ៕