ខកចិត្ត ២ លើកធ្ងន់ធ្ងរ សុខ សោម៉ាវត្តី ទាមទារការស្រឡាញ់មិនមែនត្រឹមតែមាត់ តែជាទង្វើរ

ស្របពេលដែលពិធីការីនី សុខ សោម៉ាវត្តី ទើបតែចាប់ផ្តើមស្នេហ៍ទី ៣ មិនបានប៉ុន្មានផង ស្រាប់តែនាងបានបង្ហើរអារម្មណ៍ប្លែកៗ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចាប់អារម្មណ៍ ដោយសារតែសាររបស់នាងមើលទៅបង្កប់ដោយអត្ថន័យ ។ 

មកទល់ពេលនេះពិធីការីនី សុខ សោម៉ាវត្តី ខកចិត្តរឿងស្នេហាចំនួន ២ លើកមកហើយ ស្នេហ៍ទី ១ ក្រោយពីរៀបការរួចគឺបានបន្សល់ ទុកកូនស្រីម្នាក់ជាចំណងដៃ  ចំណែកស្នេហ៍ទី ២ គឺនាងបានចាប់ផ្តើមជាមួយបុរសសង្ហារ លី វ៉ាហេទ ថ្វីដ្បិតតែចំណងស្នេហ៍នោះ មិន ទាន់ឈានដល់ការរៀបការ ប៉ុន្តែអ្នកទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំង តែមិនដឹងថា មានបញ្ហាអ្វីអ្នកទាំងពីរក៏បែកផ្លូវគ្នាដោយបន្សល់ទុកនូវភាពឈឺចាប់រៀងៗខ្លួន ។ ចំណែកស្នេហ៍ទី ៣ ដែល សុខ សោម៉ាវត្តី កំពុងចាប់ផ្តើមជាមួយបុរសរូបសង្ហារ រាងចាស់ទុំបន្តិចដែលជាថៅកែហាងមួយកន្លែងនោះ ក៏មានភាពផ្អែមល្ហែមដែរ គ្រាន់តែមួយរយៈពេលចុងក្រោយនេះ មិនដឹងថា មានរឿងអ្វីកើត ឡើងបានអ្នកទាំងពីរលែងបណ្តើរគ្នាដូចមុន ជាពិសេស សុខ សោម៉ាវត្តី បែរជាបង្ហើបអារម្មណ៍ប្លែកៗធ្វើឱ្យទស្សនិកជនជាច្រើនគិតថា សុខ សោម៉ាវត្តី បែកបាក់ស្នេហ៍ទី ៣ ហើយ ។ 

តាមរយៈសារថ្មីមួយដែល​ សុខ សោម៉ាវត្តី ទើបបង្ហោះកាលពីថ្មីៗនេះនាងបានរៀបរាប់  « សិល្បៈនៃការសាងសុភមង្គលសម្រាប់ខ្លួន ឯង និងអ្នកដទៃនោះ គឺធ្វើនូវរឿងតូចៗដែលហៅថាការស្រឡាញ់ ។ ការស្រឡាញ់មិនមែនត្រឹមតែមាត់ តែគឺទង្វើរ » ។

ទាំងមិត្តសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើននៅពេលឃើញ សុខ សោម៉ាវត្តី រៀបរ៉ាវបែបនេះ បានធ្វើឱ្យគ្រប់គ្នាគិតថា សុខ សោម៉ាវត្តី ចង់ឱ្យអ្នកដែលខ្លួនស្រឡាញ់ យកចិត្តទុកដាក់ចំពោះនាង ជាពិសេសគឺនាងចង់រៀបការម្តងទៀត ។ 

កន្លងមក សុខ សោម៉ាវត្តី ក៏មានបំណងចង់រៀបការជាថ្មីម្តងទៀតជាមួយបុរសសង្ហារ លី វ៉ាហេទ ផងដែរ តែគម្រោងត្រូវបរាជ័យ ចំណែកស្នេហាទី ៣ នេះ គឺ សុខ សោម៉ាវត្តី ក៏ធ្លាប់និយាយទៅកាន់មិត្តភក្តិសិទ្ធស្នាលរបស់ខ្លួននាពេលកន្លងមកដែរថា នាងក៏គិតដូច្នេះដែរ ទើបនាងរងចាំ និងចង់ឱ្យគូស្នេហ៍បង្ហាញនូវភាពច្បាស់លាស់មកកាន់នាង ដោយនាងមិនចង់បានត្រឹមតែការស្រឡាញ់ចេញតែមាត់ តែនាងចង់បានការស្រឡាញ់បង្ហាញនូវភាពជាក់ស្តែង គឺដឹកដៃនាងចូលរោងការ ។

សុខ សោម៉ាវត្កី ស្ពាយឈ្មោះជាមេម៉ាយកូន ១ ជិត ១០ ហើយ នាងក៏ត្រូវការសាងគ្រួសារមួយពេញលេញ ព្រោះវ័យរបស់នាងក៏ច្រើនគួរសម ដែលធ្វើឱ្យនាងមានការខ្វាយខ្វល់ចិត្ត ៕