Idol តន់ ចន្ទសីម៉ា ទើបតែ Sad មិនបានប៉ុន្មានផង មកមើលលោក ខាន់ ជេមស៌ វិញកាន់តែ Sad ខ្លាំងក្នុងបទចម្រៀង « គេលួចចិញ្ចឹមអូន » ប៉ុន្តែពិរោះខ្លាំង !

កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងនៅក្នងផលិតកម្ម Galaxy Navatra ទើបតែចេញបទចម្រៀង Sad មិនបានប៉ុន្មានផង ស្រាប់តែពេលនេះលោក ខាន់ ជេមស៌ ក៏បានបង្ហើរសំនៀងជាមួយបទចម្រៀងមនោរសញ្ចេតនាខូចចិត្តយ៉ាងខ្លាំងក្លា ដែលមានចំណងជើងថា « គេលួចចិញ្ចឹមអូន » ។ 

គ្រាន់តែ MV ចម្រៀង « គេលួចចិញ្ចឹមអូន » ចេញនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ក៏ដូចជា យូធូប ភ្លាម អ្នក គាំទ្រជាច្រើនឆ្ងល់ថា តើហេតុអ្វីមួយរយៈពេលនេះតារាចម្រៀង នៅក្នុងផលិតកម្ម ផលិតកម្ម Galaxy Navatraចេញតែបទចម្រៀង ខូចចិត្តបែបនេះ ? ទោះបីជាយ៉ាងនេះក្តី អ្នកស្នេហាវិស័យចម្រៀង ក៏ដូចជាអ្នកគាំទ្រតារាចម្រៀង ខាន់ ជេមស៌ បានសរសើរថា សម្លេងលោក ខាន់ ជេមស៌ ពិតជាស៊ីជាមួយបទចម្រៀងមួយបទនេះខ្លាំងណាស់ កាន់តែស្តាប់ កាន់តែពិរោះ និងដកជាប់ក្នុងអារម្មណ៍ មិនតែប៉ុណ្ណោះក្នុងចម្រៀង« គេលួចចិញ្ចឹមអូន »នេះ ទាំងអត្ថន័យ និងបទភ្លេង គឺផលិតឡើងបានយ៉ាងល្អ និងចាក់ចំបេះដូងអ្នកគាំទ្រ ។ 

នៅពេលទទួលបានការសរសើរ និងការខមមិន ល្អៗពីទស្សនិកជន លោក ខាន់ ជេមស៌ បានបង្ហាញពីអារម្មណ៍រីករាយថា លោកពិតសប្បាយចិត្តណាស់ ពេលដែលបងប្អូនពេញចិត្តបទចម្រៀងរបស់លោក តែទោះជាយ៉ាងណាលោកសុំឱ្យអ្នកគាំទ្រជួយផ្តល់មតិ យោបល់បន្ថែមទៀត ដើម្បីឱ្យលោកអាចកែតម្រូវិដេអូចម្រៀងបន្ទាប់ទៀតរបស់ខ្លួនឱ្យបានល្អជាងនេះ ។ 

សម្រាប់បទចម្រៀង « គេលួចចិញ្ចឹមអូន » គឺជាស្នាដៃ និពន្ធ Melody និងទំនុកច្រៀងដោយ សេង តារា និង និពន្ធបទភ្លេងដោយ ឃ្លាំង កុម្ភះ ។ តោះទៅស្តាប់និងទស្សនា MV ចម្រៀងខូចចិត្តរបស់លោក ខាន់ ជេមស៌ តាមរយៈបទចម្រៀង « គេលួចចិញ្ចឹមអូន » ទាំងអស់គ្នា ៕