នូ ឧសភា ប្រកាសថាក្តែងៗថាស្រឡាញ់នារី ដើម្បីបញ្ចប់មន្ទិលរឿងស្នេហាភេទដូចគ្នា

ក្រោយពីបុរសសង្ហារ នូ ឧសភា បានវិលត្រឡប់មកស្និទ្ធស្នាលជាមួយមិត្តភក្តិប្រុសៗរបស់ខ្លួនឡើងវិញ ស្រាប់តែធ្វើឱ្យមហាជនជាច្រើនគិតថា លោក នូ ឧសភា ពិតជាស្រឡាញ់ស្នេហ៍ភេទដូចគ្នា ដូចជាតារាមួយចំនួនដែរ ។

នេះមិនមែនជាលើកទី ១ នោះទេដែលថា លោក នូ ឧសភា មានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយ បុរសដែលស្និទ្ធស្នាលជាមួយខ្លូន ប៉ុន្តែរឿងនេះបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីតារារូបសង្ហាររូបនេះ ប្រកាសក្តែងៗថា បេះដូងលោកស្រឡាញ់នារី មិនស្រឡាញ់បុរសភេទដូចគ្នា ។  

ថ្មីៗនេះបុរសសង្ហារ នូ ឧសភា បានវិលត្រឡប់មកដើរជាមួយមិត្តភក្តិប្រុសៗរបស់ខ្លួនជាថ្មីម្តងទៀត ដែលធ្វើឱ្យមហាជនជាច្រើន គិតថា តារាប្រុសរូបនេះ ប្រហែលជាវិលទៅរកអារម្មណ៍ចាស់នាពេលដែលលោកសម្តែងក្នុងរឿងដែលស្រឡាញ់ភេទដូចគ្នាហើយមើលទៅ បានជាលោកបង្ហាញអ្វីប្លែកៗ ឱ្យអ្នកគាំទ្របានឃើញបែបនេះ ។

ជួបជាមួយលោក នូ ឧសភា ជាថ្មីម្តងទៀតនេះលោកនៅតែអះអាងដូចដើមថា បេះដូងលោកស្រឡាញ់នារី មិនស្រឡាញ់បុរសភេទដូចគ្នាទេ ពីព្រោះលោកចង់សាងគ្រួសារត្រឹមត្រូវមួយជាមួយមនុស្សដែល ខ្លូនស្រឡាញ់ ។

ថ្វីដ្បិតតែមិនបានបង្ហាញមុខនារីនៅក្នុងបេះដូងឱ្យទស្សនិកជនបានឃើញ តែបុរសសង្ហា នូ ឧសភា ក៏កំពុងសម្លឹង មើលនារីម្នាក់ ដែលចង់ចាប់ដៃគ្នាជាគូអនាគតផងដែរ ។ លោកថែមទាំងបាននិយាយថា អាយុច្រើនគួរសមហើយ ហើយក៏ចង់មានគ្រួសារដែរ ទើបពេលនេះខំប្រឹងធ្វើការងារដើម្បីសន្សំប្រាក់ ដណ្តឹងកូនគេ រៀបការតាមបំណង តែមិនដឹងថាត្រូវប្រឹងដល់ពេលណាទេ ពីព្រោះការរៀបការមាន គ្រួសារមិនងាយស្រួលដូចយើងនៅម្នាក់ឯងឡើយ ត្រូវមានបន្ទុកច្រើន ។ ចំពោះរឿងថាលោកស្រឡាញ់ភេទដូចគ្នានោះ គឺសូមបិទបញ្ចប់ត្រឹមនេះសូមកុំមានការយល់ច្រឡំតទៅមុខទៀត ៕