បេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្តកំពត ដែលមកជំនួស កញ្ញា កែវ ស្រីលីន មានសមត្ថភាពខ្ពស់មិនធម្មតា 

កញ្ញា សំ ស្រីមុំ ត្រូវបានជ្រើសរើសជាបេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្ត កំពត ជំនួស កញ្ញា កែវ ស្រីលីន បន្ទាប់ពីកញ្ញាត្រូវបានដកតំណែងកាលពីពេលថ្មីៗនេះដោយសារបញ្ហាមួយចំនួន ។ កញ្ញា សំ ស្រីម៉ី ក៏ជាបេក្ខភាពមួយរូបដែលមានសម្រស់ស្រស់ស្អាត និង មានសមត្ថភាពខ្ពស់មិនធម្មតាទេ បើប្រៀបធៀបទៅនិងបេក្ខភាពផ្សេងៗ ។ 

ឆ្នាំនេះកញ្ញា សំ ស្រីម៉ី មានវ័យ ១៩ ឆ្នាំហើយ កន្លងមកនាងធ្លាប់ចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាផងដែរ ប៉ុន្តែពុំទទួលបានចំណាត់ថ្នាក់ល្អណាមួយទេ ។ បើទោះបីជាធ្លាប់បរាជ័យក្នុងការប្រកួតកន្លងមក កញ្ញា សំ ស្រីម៉ី មិនបានបោះបង់ក្តីស្រមៃរបស់ខ្លួនចោលឡើយ ជាក់ ស្តែងនាងបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Grand Cambodia 2023 តំណាងខេត្ត កំពត ។

ថ្វីដ្បិតតែការចូលរួមប្រកួតលើកនេះមានឈ្មោះថាជាអ្នកជំនួស ប៉ុន្តែ សំ ស្រីម៉ី មិនមានអារម្មណ៍អន់ចិត្តនោះទេ ផ្ទុយទៅវិញនាងបែរ ជាសប្បាយចិត្ត និងបេ្តជ្ញាចិត្តថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានចំណាត់ថ្នាក់ល្អពីកម្មវិធីនេះ ពីព្រោះតាំងពីតូចមកនាងមានក្តីស្រមៃធំមួយគឺចង់ចូលរួមប្រកួតក្នុងវិស័យបវរកញ្ញា មិនថាលទ្ធផលយ៉ាងណា នាងមិនអស់សង្ឃឹមឡើយ ។ 

 កញ្ញា សំ ស្រីម៉ី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពខ្ពស់លើជំនាញជាច្រើននោះទេ នាងថែមទាំង អាចនិយាយ ភាសា អង់គ្លេស និង ភាសា វៀតណាម បានយ៉ាងល្អ ដែលទទួលបានការសរសើរច្រើនពីអ្នកដឹកនាំ ។ មិនតែប៉ុណ្ណោះនាងថែមទាំងជាអ្នកធ្វើការបំរើនៅលើយន្តហោះផងដែរ មុននឹងនាងចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2023   ៕