ពិធីការិនី មិន ចេនី បានដឹកដៃគូស្នេហ៍ជាច្រើនឆ្នាំរបស់ខ្លួនចូលរោងការតាមប្រពៃណី ខ្មែរ នៅក្នុងថ្ងៃនេះ ដោយមានការចូលរួមពីមិត្តសិល្បករជាច្រើន ។
តាមពិត មិន ចេនី បានភ្ជាប់ពាក្យជាមួយលោក រ៉េន ជេមមី អស់ពេលជាច្រើនឆ្នាំមកហើយ ហើយចំណងស្នេហ៍អ្នកទាំងពីរបានជួបព្យុះភ្លៀងរាប់មិនអស់ ប៉ុន្តែអ្នកទាំងពីរនៅតែបន្តដឹកដៃគ្នាដើរទៅមុខ រហូតដល់ថ្ងៃរៀបការ ។
ស្ថិតក្នុងសម្លៀកបំពាក់ឈុតកូនក្រមុំ មិន ចេនី ពិតជាស្រស់ស្អាតខ្លាំង នេះជាក្តីស្រមៃរបស់ មិន ចេនី ជាយូរមកហើយដែលនាងចង់ស្លៀកឈុតមង្គលការ និងមានចាស់ទំ ព្រមទាំងមិត្តភក្តិចូលរួមអបអរសាទរ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ ទាំងរូបភាព Pre Wedding ក៏ដូចជារូបក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង ក្នុងថ្ងៃនេះ ពិតជាស្រស់ស្អាតខ្លាំង ។
ទោះបីជារៀបការរួច មិន ចេនី នៅតែបន្តការងារសិល្បៈដូចដើម នាងតែងតែលេចមុខក្នុងវិដេអូខ្លីៗជាមួយមិត្តរួមក្រុម និង ស្វាមីរបស់ខ្លួន ៕