របួសជើងឆ្វេង​ជិត ២ ខែហើយ ស៊ីន យូប៊ីន នៅតែដើរមិនទាន់ស្រួលធ្វើឱ្យនាងព្រួយបារម្ភជាខ្លាំង ព្រោះត្រូវត្រៀមចេញទៅកម្មវិធីធំមួយក្នុងពេលឆាប់ៗ ! 

ថ្វីដ្បិតតែទស្សនិកជនបានឃើញរូបភាពស្អាតៗរបស់កញ្ញា ស៊ីន យូប៊ីន បង្ហោះនៅលើផេករបស់នាងជាហូរហែ ប៉ុន្តែធាតុពិតជើងរបស់នាងនៅពុំទាន់ធូរស្រាលនៅឡើយទេ រហូតធ្វើឱ្យនាងមានការព្រួយបារម្ភជាខ្លាំង និងព្យាយាមជួបគ្រូពេទ្យតាមការណាត់មិនដែលខាន ពីព្រោះឆាប់ៗខាងមុខនេះ នាងត្រៀមនឹងចេញទៅចូលរួមកម្មវិធីធំមួយផ្សេងទៀត ។ 

តាំងពីតារាស្រី ស៊ីនយូប៊ី នាំ កម្ពុជា ទៅលើឆាកអន្តរជាតិមក​ បានធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីរន្ទឺឡើងថែមមួយកម្រិតទៀត ហើយសន្ទុះនៃអ្នកគាំទ្រក៏បានកើនឡើងជាលំដាប់ ។ 

កញ្ញា ស៊ិន យូប៊ីន បានរបួសជើងឆ្វេងក្នុងអំឡុងពេលថតភាពយន្ត ដោយសារកំហុសបច្ចេកទាក់ទងការថតបានធ្វើឱ្យនាងរបួស បាក់ ឆ្អឹងជំនី ប្រេះឆ្អឹងភ្លៅ ដូច្នេះតម្រូវឱ្យនាងវះកាត់ជាបន្ទាន់ ពេលនេះស្ថានភាពនាងស្ថិតក្នុងការព្យាបាល យ៉ាងយូរត្រូវចំណាយពេលវេលាព្យាបាលរហូតដល់ទៅ ៤ ខែទៀត ប៉ុន្តែមកទល់ពេលជិត ២ ខែហើយដែលនាងរបួសជើង ប៉ុន្តែស្ថានភាពនៅពុំទាន់ជាមួយរយភាគរយនៅឡើយទេ នាងត្រូវទៅជួបជាមួយគ្រូពេទ្យជាប្រចាំ ដើម្បីព្យាបាលរបួសខ្លួន ។ 

ស៊ីន យូប៊ីន បានប្រាប់ថា របួសជើងនាងបានធូជាងមុនបន្តិចហើយ ប៉ុន្តែត្រូវតាមដានជាប់ជាប្រចាំ ដើម្បីកុំឱ្យមានការភ្លាត់ស្នៀតដោយប្រការណាមួយ ព្រោះគូ្រពេទ្យបានប្រាប់នាងថា បើការព្យាបាលមានការធ្វេសប្រហែស និងធ្វើឱ្យនាងស្តាយក្រោយជា មិន ខាន ។ ស៊ីន យូប៊ីន បានទទួលស្គាល់ផងដែរថា ការចំណាយលើការព្យាបាលជើងរបស់នាងគឺអស់ច្រើនគួរសម ប៉ុន្តែចំពោះ រឿងនេះ ស៊ីន យូប៊ីន មិនខ្វល់នោះទេ អ្វីដែលសំខាន់គឺនាងចង់ឱ្យរបួសជើងខ្លួនជាមួយរយភាគរយក្នុងពេលឆាប់ៗ ។ 

ក្នុងអំឡុងពេលព្យាបាលរបួសជើង កញ្ញា ស៊ីន យូប៊ីន ត្រូវបានបុរសសង្ហារ ខាត់ វ៉ៃហុំាង មើលថែគ្រប់ជំហាន ជាពិសេសពេលនាងសម្រាកព្យាបាលនៅប្រទេស ថៃ រហូតទទួលបានការសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ជាក់ស្តែងពេលដែលឃើញរូបភាពលោក ខាត់ វ៉ៃហុំាង មើលថែ ស៊ីន យូប៊ីន យ៉ាង យកចិត្តទុកដាក់ កាន់តែធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំងលើករូបលោក ។

កញ្ញា ស៊ីន យូប៊ីន ក៏ត្រៀមនឹងទៅចូលរួមកម្មវិធីធំមួយផ្សេងទៀតបន្ទាប់ពីកម្មវិធី Cannes Film Festival លើកទី ៧៦ នៅប្រទេស បារាំង ។ នាងសង្ឃឹមថារបួសជើងរបស់នាងនឹងជាឆាប់ៗ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏ធំមួយផ្សេងទៀត ៕