ថ្មីៗនេះតារាសម្តែងរូបសង្ហារ ជា លាងឈែ កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីលោកលេចមុខក្នុងឈុតស្នេហាស្រឡាញ់ភេទដូចគ្នាជាមួយតារាសម្តែងប្រុសម្នាក់ បើទោះបីជាមានរឿងបែបនេះក្តី ជា លាងឈែ នៅតែអះអាងថាខ្លួនស្រឡាញ់មនុស្សប្រុស ហើយក៏មានបំណងនឹងដឹកដៃគូស្នេហ៍ខ្លួនគឺកញ្ញា នួន ណត្តិយា ចូលរោងការនៅពេលដែលសមស្រប ។
នេះមិនមែនជាលើកទី ១ ទេសម្រាប់តារាសម្តែង ជា លាងឈែ ដែលជួបប្រទះនិងរឿងអាស្រូវស្នេហាស្រឡាញ់ភេទដូចគ្នា ចាប់ តាំងពីប្រលូកក្នុងសិល្បៈមកលោកបានជួបរឿងនេះជាបន្តបន្ទាប់ រហូតចុងក្រោយនេះត្រូវបានបណ្តាផលិតកម្មជាច្រើនទាក់ទងហៅលោក ថតរឿងស្នេហាភេទដូចគ្នា ។
ស្របពេលដែលលោក ជា លាងឈែ ថតរឿងស្នេហាស្រឡាញ់ភេទដូចគ្នាឡើងវិញ បានធ្វើឱ្យ អ្នកគាំទ្រជាច្រើន គិតថា នៅក្រៅឆាកលោក ជា លាងឈែ គឺស្រឡាញ់បុរសភេទដូចគ្នា ពីព្រោះមានគេឧស្សាហ៍ឃើញលោកទៅណាមកណាតែជាមួយបុរសច្រើន ជាងស្រ្តី ។
លោក ជា លាងឈែ មិនខ្លាចក្នុងការថតឈុតស្នេហាភេទដូចគ្នានេះមិនថាឈុតថើប បឺតមាត់គ្នាគឺលោកសម្តែងបានយ៉ាងល្អ និង ទទួលបានការសរសើរពីអ្នកដឹកនាំរឿង ដូច្នេះហើយបានជាអ្នកដឹកនាំរឿងចូលចិត្តហៅលោកថតរឿងបែបនេះ ។ ថ្វីដ្បិតតែឧស្សាហ៍ថតរឿងស្នេហាស្រឡាញ់ភេទដូចគ្នា តែធាតុពិតលោក ជា លាងឈែ ស្រឡាញ់មនុស្សស្រី និង ចង់រៀបការមានកូនមានចៅដូចជាបុរសផ្សេងទៀតដែរ ។
លោក ជា លាងឈែ បានអះអាងថា លោកមាននារីក្នុងបេះដូងរួចហើយហើយក៏ចង់រៀបការមានកូនចៅបន្តវង្សត្រកូលដែរ គ្រាន់តែក្នុងពេលនេះយើងទាំងពីររវល់ធ្វើការងាររកស៊ីពេក ទើបចង់ទុកពេលវេលារៀបការមួយរយៈពេលសិន យ៉ាងយូរពីរឆ្នាំទៀតយើងរៀបការហើយ ។
អ្នកដែលលោក ជា លាងឈែ អះអាងចង់រៀបការជាមួយគឺជាកញ្ញា នួន ណត្តិយា ដែលជាតារាសម្តែង ឧស្សាហ៍ទៅណាមកណាជាមួយលោកញឹកញាប់បំផុត រហូតមានព័ត៌មានថា អ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យ និងគ្នារួចរាល់ហើយកាលពីឆ្នាំមុន ៕