រឿងរ៉ាវស្នេហារបស់តារាចម្រៀង រ៉េប វណ្ណដា នៅលើ បណ្តាញសង្គម មិនទាន់ដោះស្រាយចប់ផង ពេលនេះចូលរឿងថ្មីមួយទៀតដែលធ្វើឱ្យ វណ្ណដា ឈឺក្បាលមិនស្ទើរឡើយ រហូតបានបង្ហោះសារនៅលើ IG របស់ខ្លួនដោយរៀបរាប់ថា « សូមឈប់ថតម្តាយខ្ញុំយកមកផុសទៀត សូមផ្តល់ភាពស្ងប់ស្ងាត់ឱ្យគាត់ រៀនគោរពសិទ្ធិ និងឱ្យតម្លៃមនុស្សចាស់ផង អរគុណ » ។
វណ្ណដា បង្ហោះសារបែបនេះ បន្ទាប់ពីមានកញ្ញាស្រស់ស្អាតមួយរូបបានអះអាងនាងជាគូស្នេហ៍របស់ វណ្ណដា បានបង្ហោះរឿងរ៉ាវផ្សេងៗទាក់ទងនិងម្តាយរបស់ វណ្ណដា ដែលកំពុងប្រកបអាជីវកម្មនៅខេត្ត ព្រះសីហនុ ដែលធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងបណ្តាញសង្គម ។
វណ្ណដា មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ នៅពេលគេថតរូបម្តាយរបស់លោក មកបង្ហោះបែបនេះ ហេតុដូច្នេះហើយទើបលោកចេញសារសុំចិត្តអ្នកគាំទ្រ ។
មកទល់ពេលនេះរឿងរ៉ាវស្នេហារវាងនារីរូបស្រស់ម្នាក់ដែលអះអាងថាជាគូស្នេហ៍ វណ្ណដា នោះ ក៏មិនទាន់ត្រូវបាន វណ្ណដា បក ស្រាយចំពោះរឿងនេះនៅឡើយទេ អ្នកគាំទ្រជាច្រើនម្នាក់ៗសុទ្ធតែរងចាំចម្លើយចេញពីមាត់របស់ វណ្ណដា ៕