MV បទ« ផឹកកំដរពួកម៉ាក Sad »របស់តារាច​ម្រៀង ខេមរៈ សិរីមន្ត និង ខេម នៅតែល្បីនិងមានអ្នកចូលទស្សនាជាហូរហែ

MV ចម្រៀង « ផឹកកំដរពួកម៉ាក Sad » របស់តារាចម្រៀង ខេមរៈ សិរីមន្ត និង ខេម ដែលបានចេញនៅដើមខែមេសាកន្លងមកនេះ នៅតែមានអ្នកចូលទស្សនាបទចម្រៀងនេះច្រើនជាហូរហែ ជាក់ស្តែងមកទល់ពេលនេះមានអ្នកចូលទស្សនាបាន 15 M ក្នុងរយៈពេល ២ ខែ ។

បទចម្រៀង « ផឹកកំដរពួកម៉ាក Sad » ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ មិនថាអ្នកនៅទីក្រុង ឬអ្នកតាមបណ្តាខេត្តនានា គឺនិយមស្តាបបទចម្រៀងនេះខ្លាំងណាស់ សូម្បីតែពេលនេះក៏នៅតែមានអ្នកចាក់បទចម្រៀងនេះជាហូរហែផងដែរ ។

« ផឹកកំដរពួកម៉ាក Sad » មិនត្រឹមតែជាបទចម្រៀងដែលគួរឱ្យចង់ស្តាប់ និង ចង់រាំលេងកម្សាន្តប៉ុណ្ណោះទេ តាមរយៈការច្រៀង សម្តែង និងការតុបតែងខ្លួន របស់តារាចម្រៀង ខេមរៈ សិរីមន្ត និងលោក ខេម ក្នុងបទ​ចម្រៀងនេះក៏មានការទាក់ទាញខ្លាំងណាស់ដែរ រហូតត្រូវបានទស្សនិកជនជាច្រើនខមមិនចង់ឃើញ អ្នកទាំងពីរចាប់ដៃគូគ្នាជាថ្មីម្តងទៀតក្នុងបទចម្រៀងបែបសប្បាយៗនាពេលក្រោយ ។

លើកពីនេះទៅទៀត MV ចម្រៀងមួយបទនេះ មើលទៅត្រជាក់ភ្នែកជាមួយទេសភាពយ៉ាងស្រស់ត្រកាលបែបស្រុកស្រែ រូមផ្សំជាមួយបច្ចេកទេសកាត់តផ្សេងៗ គឺធ្វើឱ្យអ្នកទស្សនាជក់ចិត្តឌិតអារម្មណ៍ ។

មកទល់ពេលនេះ MV ចម្រៀង « ផឹកកំដរពួកម៉ាក Sad » របស់លោក ខេមរៈ សិរីមន្ត និង លោកខេម ក្នុងផលិតកម្ម Galaxy Navatra ចេញបានពីរខែហើយ មានអ្នកចូលទស្សនា 15 M ៕