បទចម្រៀងថ្មីរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ « In The Club » ក្នុងផលិតកម្ម Galaxy Navatra កាន់តែខ្លាំង ប្លែក និង ទាក់ទាញ

តារាចម្រៀង សុវត្ថិ មុនីវណ្ណ មកលើកនេះកាន់តែខ្លាំង និង ប្លែកមិនធម្មតាទេ ដោយលោកទើបតែចេញ​បទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « In The Club » ដើម្បីជាចំណងដៃថ្មីដល់អ្នកគាំទ្រខ្លួន មុនដាច់ខែ ឧសភា នេះ ។ 

បទចម្រៀងថ្មីរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ នៅក្នុងផលិតកម្ម Galaxy Navatra ដែលមានចំណងជើងថា « In The Club » បានចេញជាផ្លូវការកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៣ នេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារបទ ចម្រៀងនេះនិពន្ធឡើងយ៉ាងសម្រិត សម្រាំងបំផុត ទាំងបទភ្លេង និងទំនុកច្រៀង សមទៅតាមយុវវ័យសម័យថ្មី ។ 

បទចម្រៀង « In The Club » គឺជាស្នាដៃថ្មីនិងគួរឱ្យចាប់អារម្មណ៍របស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ បន្ទាប់​ពី​បទចម្រៀង Don’t Compare និងបទ Sixteen Eighteen+ ។ ក្រៅពីចេញបទចម្រៀង « In The Club » ដើម្បីជាចំណងដៃថ្មីសម្រាប់អ្នកគាំទ្រខ្លួនមុនដាច់ខែ ឧសភា នេះ តារាចម្រៀង សុវត្ថិ មុនីវណ្ណ ក៏ត្រៀមនឹងចេញ​បទ​ចម្រៀងថ្មីៗជាច្រើនបន្តបន្ទាប់ទៀត ដើម្បីតម្រូវចិត្តអ្នកគាំទ្រខ្លួន ។

ប្រសិនបើចង់ដឹងច្បាស់ថា បទចម្រៀងថ្មីរបស់តារាចម្រៀង សុវត្ថិ មុនីវណ្ណ ពិរោះ និងទាក់ទាញកម្រិតណានោះ តោះទៅទស្សនាទាំងអស់គ្នានៅក្នុងផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ទាំងនៅលើ ហ្វេសប៊ុក និង យូធូប ៕