ត្អូញអត់លុយតែ លី ម៉ារីណា មិនដែលរំលងពិធីខួបកំណើត

បើទោះបីជាត្អូញត្អែរអត់លុយ និង បានប្រកាសដាក់លក់ផ្ទះជាច្រើនកន្លែងក្តី ក៏នៅថ្ងៃទី ២៦ ខែ ឧសភា នេះគឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា ដោយនាងបានរៀបចំពិធីយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។

ចាប់តាំងពីរស់នៅជាស្រ្តីមេម៉ាយចិញ្ចឹមកូនតែម្នាក់ឯង លី ម៉ារីណា បានត្អូញត្អែរខ្លាំងពីជីវភាព ដោយសារតែពេលបែកគ្នាជាមួយអតីតស្វាមីភ្លាមៗ គឺអតីតស្វាមីនាងបានយកទ្រព្យសម្បត្តិជាច្រើនដែលនាងខំប្រឹងរកជាច្រើនឆ្នាំ​យកទៅបាត់ស្រមោលឈឹង ធ្វើឱ្យនាងរស់នៅយ៉ាងលំបាកចិញ្ចឹមកូនតែ ម្នាក់ឯង ។ ដោយសារមិនអាចទ្រទ្រង់ជីវភាពបាន លី ម៉ារីណា បានប្រកាសលក់ផ្ទះជាច្រើនកន្លែងដើម្បីយកលុយចិញ្ចឹមកូន ។

ថ្វីដ្បិតតែត្អូញត្អែរជួបនូវការលំបាក ប៉ុន្តែតារាស្រីសាច់សខ្ចី លី ម៉ារីណា នៅតែរៀបចំពិធីខួបកំណើតរបស់ខ្លួនដូចរាល់ឆ្នាំដដែលជាក់ស្តែងនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ នេះនាងបានរៀបចំពិធីខួបកំណើតនៅភោជនីយដ្ឋាន​​មួយកន្លែងនៅម្តុំបឹងកេងកង ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួម អបអរសាទរដូចជាចរាល់ឆ្នាំ ។

លី ម៉ារីណា បានប្រាប់ថា ថ្វីដ្បិតតែនាងមិនសប្បាយចិត្ត តែជារៀងរាល់ឆ្នាំនាងតែងតែធ្វើខួបកំណើត របស់ខ្លួនដើម្បីជួបជុំមិត្តសិល្បៈមិនដែលខាន ពីព្រោះនាងមិនចង់រស់៕