បន្ទាប់ពីតារាចម្រៀង ខេមរៈ សិរីមន្ត ឡាយវិដេអូកាលពីម្សិលមិញនិយាយពីទំហំចិត្តរបស់ខ្លួនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្រាប់តែមានព័ត៌មានជាច្រើនថា គណនេយ្យ ហ្វេសប៊ុក របស់តារាចម្រៀង ខេមរៈ សិរិមន្ត ត្រូវបានបាត់ចំនួនអ្នក Like និង Follow រហូតដល់ទៅរាប់រយខេ ។ ភ្លាមៗក្រោយពីមានរឿងបែបនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានចេញសារច្បាស់ៗថា គណនេយ្យរបស់លោក មិនបានបាត់ចំនួនអ្នកគាំទ្រនោះទេ ។
តាមរយៈសារខ្លីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានងាជាឧកញ៉ានោះ បានសរសេរនៅលើ ហ្វេសប៊ុករបស់លោកថា « អរគុណបងប្អូនដែលស្រលាញ់ខ្ញុំ រហូតមក 2.5 គ្មានបាត់ម្នាក់ដូចការលាបពណ៌ទេ ភាពស្មោះត្រង់ គុណធម៌ សុជីធម៌ ការពារភាពត្រឹមត្រូវ ចេះជួយគ្នាក្នុងគ្រាលំបាក សាងតែអំពើល្អ ចេះជួយអ្នកក្រ ចេះជួយសង្គម គឺមិនសាបសូន្យទេ » ។
ជាការពិតណាស់មកដល់ពេលនេះ ម៉ោងនេះនៅលើ ហ្វេសប៊ុក របស់លោក ខេមរៈ សិរីមន្ត នៅតែមានចំនួនអ្នកគាំទ្រ 2.5 M ដូចដើម មិនមានអ្វីប្រែប្រួលនោះទេ ហើយអ្នកគាំទ្រជាច្រើននៅតែបង្ហាញការគាំទ្រលោកដូចដើម មិនមានអ្វីប្រែប្រួលឡើយ ។