ស្ងាត់ការងារសិល្បៈតារាសម្តែង ប៊េប៊ី រត់ទៅកែច្រមុះ​បង្អួត​សម្រស់​ថ្មី

ច្រើនឆ្នាំមកហើយដែលតារាសម្តែង ចម្រៀង ប៊េប៊ី បានបាត់មុខពីសិល្បៈ ដើម្បីងាកទៅពង្រឹងអាជីពលក់កាហ្វេវិញ ដោយឡែកថ្មីៗនេះស្រាប់តែតារាស្រីរូបនេះបានទៅហាងកែសម្ផស្សដើម្បីកែខ្ទង់ច្រមុះថ្មី បន្ទាប់ពីច្រមុះ​ចាស់​របស់​ខ្លួន​មានបញ្ហា ។

ឆ្នាំ ២០២៣នេះមានសិល្បករសិល្បការិនីជាច្រើន បាននាំគ្នាទៅកែខ្ទង់ច្រមុះថ្មីបន្ទាប់ពីច្រមុះពួកគេជួបបញ្ហា ដូចជា​តារា​ចម្រៀង ទេព បូព្រឹក្ស , តារាសម្តែង នី មុន្នីនាថ និងតារាបង្ហាញម៉ូដជាដើម…។ ចំណែក តារាសម្តែង ប៊េប៊ី ក៏មិនខុសពីតារា​ផ្សេងៗទៀតដែរ កន្លងមកនាងធ្លាប់ឆ្លងកាត់ការវះកាត់កែច្រមុះច្រើនលើកមកហើយ តាំងពីនាងប្រលូកក្នុង​វិស័យសិល្បៈ​ដំបូង ។ សម្រាប់ឆ្នាំ ២០២៣ នេះវិញ ប៊េប៊ី ក៏បានសម្រេចចិត្តវះកាត់កែខ្ទង់ច្រមុះថ្មី ដើម្បីបន្ថែមសម្រស់ថ្មីឱ្យ​សមតាម​សម័យបច្ចេកទេសថ្មី  ផងដែរ ដោយសារតែច្រមុះចាស់របស់នាងមានបញ្ហា ។

ប៊េប៊ី បាននិយាយដោយមិនលាក់បាំងថា នាងពិតជាបានទៅកែខ្ទង់ច្រមុះថ្មីយ៉ាងពិតប្រាកដមែន ច្រមុះថ្មីនេះកាន់តែធ្វើឱ្យ​នាង​មានទំនុកចិត្តជាងច្រមុះចាស់ ដូចដឹងស្រាប់ហើយថា សម័យបច្ចេកទេសថ្មី គឺធ្វើស្អាតជាងសម័យចាស់ ។

ប៊េប៊ី មិនត្រឹមតែទៅកែចម្រុះឱ្យស្រួចស្អាតបន្ថែមសម្រស់ប៉ុណ្ណោះទេ នាងថែមទាំងមានគម្រោងនឹងទៅកែសម្ផស្ស​បន្ថែម​ទៀត ប្រសិនបើមើលឃើញថា ខ្លួនមានចំណុចខ្វះខាតត្រង់ណាមួយ ហើយនាងក៏មិនមានអារម្មណ៍អៀន​ខ្មាស់ក្នុងការ​បង្ហាញប្រាប់ទស្សនិកជនពីរឿងកែសម្ផស្សដែរ ដូចដឹងស្រាប់ហើយថា សម័យនេះគេចូលចិត្តបង្ហាញ ច្រើនជាងលាក់បាំង ។

ប៊េប៊ី កាន់តែមានទំនុកចិត្តលើខ្លួនឯងបន្ទាប់ពីទៅវះកាត់កែចម្រុះថ្មី ហើយនាងក៏ត្រៀមនឹងទទួលការងារថ្មីឡើងវិញដែរ បន្ទាប់​ពីស្ងប់ស្ងាត់ក្នុងវិស័យសម្តែង និង ច្រៀង អស់ពេលជាច្រើនឆ្នាំ ។  

គួររំលឹកផងដែរថា ប៊េប៊ី ជាតារាសម្តែង​លេច​ធ្លោ​​​រមួយរូបកាលពីប៉ុន្មានឆ្នាំមុន តែដើម្បីតាមរកក្តីស្រមៃខ្លួននាងបានបោះបង់​អាជីពសម្តែងចោល ដើម្បីឈោង​ចាប់​អា​ជីព ចម្រៀង និង ពិធីករ ប៉ុន្តែនាងបែរជាបរាជ័យក្នុងអាជីពទាំង ២ នេះទៅវិញ រហូតនាង​សម្រេចចិត្តងាក​ទៅបើក​​​ហាង​កាហ្វេ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតវិញ ។ តែទោះជាយ៉ាងនេះក្តី ប៊េប៊ី នៅតែ​ស្រ​ឡា​ញ់​វិស័យចាស់ ហើយ​ថែមទាំងមាន​បំណង​វិលត្រឡប់មកវិញនេះក្នុងពេលឆាប់ៗខាងមុន ជាមួយមុខមាត់ថ្មី និង ការងារថ្មី ៕