ដើរលើកម្រាលព្រំក្រហម Cannes Film Festival លើកទី ៧៦ ឆ្នាំនេះ តារាសម្តែងវ័យក្មេង ស៊ិន យូប៊ិន ទទួលរងនូវសំពាធផ្លូវកាយ និង ផ្លូវចិត្តជាខ្លាំង ជាក់ស្តែងនៅក្នុងកម្មវិធី ថ្ងៃទី ៣ នេះក៏នាងទទួលរងនូវសំពាធផ្លូវចិត្តផងដែរ រហូតនាងបានចេញសារជាបន្តបន្ទាប់នៅលើ ហ្វេសប៊ុកផ្ទាល់ខ្លួន ។ ទោះបីជាមានរឿងបែបនេះក្តីសិល្បករសិល្បការិនី ខ្មែរ ជាច្រើនបាននាំគ្នាលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឱ្យនាងរឹងមាំ និងតស៊ូ ឡើង ។ ចំណែក ស៊ិន យូប៊ីន ផ្ទាល់ក៏សប្បាយចិត្តខ្លាំងនៅពេលដែលសារព័ត៌មានអន្តរជាតិមួយបានផ្សាយពីឈុត ទង់ជាតិ ដែលនាងបានគ្រងកាលពីប៉ុន្មានថ្ងៃមុន ។
រឿងរ៉ាវប៉ុន្មានថ្ងៃមុនមិនទាន់ចប់ស្រួលបួលផង ស្រាប់តែប៉ុន្មានម៉ោងមុននេះកញ្ញា ស៊ិន យូប៊ិន បានរៀបរ៉ាវសារដ៏វែងអន្លាយនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « បងប្អូនយើងនាំគ្នាឆ្ងល់រឿង Camera នៅពីក្រោយខ្នងម៉េចបានមិនថត? អ្នកខ្លះគាត់ថាមកពីគេមិនចាប់អារម្មណ៍យើង-ល-។ បងប្អូនកុំមើលមួយជ្រុងសួរថាបើ Camera មិន ថតតើរូបដែលបងប្អូនឃើញហើយ Comment និងបានពីណា?ហើយពួកគាត់នៅក្រោយខ្នង Yubin និងអោយពួកគាត់ថតអី ? ការដើរលើព្រំរបស់ Cannes film festival គេអោយម្ខាងថតរួចរាល់ ដើរទៅមុខ២-៣ជំហ៊ានថតនៅម្ខាងទៀត ឆ្វេង ស្តាំៗ បងប្អូនចង់ដឹងគេថតមិនថតចូល Getty image check ទៅដឹងហើយថាច្រើនប៉ុណ្នា ហើយ Press នៅបារាំង អ៊ីតាលី , ឌូបៃ , សឹង្ហបុរី , វៀតណាម គេចុះផ្សាយពីការតាំងចិត្តរបស់ខ្មែរច្រើនណាស់ ទាំងដែលប្រទេសខ្លះទៀតគាត់ដើរលើព្រំនេះច្រើនឆ្នាំហើយនៅមិនទាន់មាន Press ច្រើនដល់ខ្មែរយើងប៉ុន្មានថៃ្ងនេះផង បើតាមសម្តីរបស់អ្នកនៅទីនេះប្រាប់ នេះជាដំណឹងល្អមួយសម្រាប់ខ្មែរយើងហើយ Yubin happy និងសមិទ្ធផលលើកនេះណាស់សង្ឃឹមថាបងប្អូននិង Happy ដូចគ្នាអរគុណសម្រាប់កំលាំងចិត្តរបស់បងប្អូនដែលមានចំពោះYubin » ។
ក្នុងឈុតសម្លៀកបំពាក់ថ្ងៃទី ៣ នេះ កញ្ញា ស៊ិន យូប៊ិន កាន់តែស្រស់ស្អាតខ្លាំង បើទោះបីជាក្នុងដៃនាងកាន់ឈើច្រត់ក្តី តែនាងមិនមានអារម្មណ៍ភ័យខ្លាចនោះទេ ហើយអ្វីដែលកាន់តែពិសេស និង ធ្វើឱ្យ ស៊ិន យូប៊ីន កាន់តែសប្បាយចិត្តនោះ គឺក្នុងថ្ងៃនេះមានសារព័ត៌មានអន្តរជាតិ បាននិយាយពីឈុត និង ទង់ជាតិ ខ្មែរ យើងប្រាប់ពិភពលោកជំនួសយើងហើយ ។
វត្តមានកញ្ញា ស៊ិន យូប៊ីន ក្នុងកម្មវិធី Cannes Film Festival លើកទី ៧៦ ក្នុងឆ្នាំនេះពិតជាធ្វើឱ្យ កម្ពុជា មានមោទកភាព និងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ ៕