Miss Grand Cambodia 2023 ទាំង២៥រូប បង្ហាញខ្លួន​ជា​មួយ​​​ឈុត​​ច្នៃ​​ពីហូលគោមខ្មែរ ធ្វើឱ្យកក្រើក​វិស័យ​​បវ​រ​​ក​ញ្ញា

គ្រាន់តែបើកឆាកបង្ហាញមុខបេក្ខភាព Miss Grand Cambodia 2023 ទាំង២៥រូបជាផ្លូវការរួមទាំងផ្តល់​ឆៀង​​សម្រាប់​​បេ​ក្ខ​​ភាព​ទាំងអស់ បានធ្វើឱ្យកក្រើកអស់វិស័យបវរកញ្ញា។ ភាពកក្រើកនោះ គឺដោយ​សារ​ម្ចាស់កម្មវិធីបានរៀបចំកម្មវិធីប្លែក និងគួរឱ្យចាប់អារម្មណ៍មិនធ្លាប់មានពីមុនមក ជាពិសេសគឺបេក្ខភាពទាំងអស់ត្រូវតុបតែងខ្លួន ស្លៀកពាក់ ជាមួយនឹង​ឈុត​​សម្លៀកបំពាក់ច្នៃចេញពី ហូល គោមអក្សរខ្មែរពិតៗ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញបំផុត ។

បេក្ខភាព Miss Grand Cambodia 2023 ទាំង២៥រូបដែលបានបង្ហាញមុខជាលើកដំបូងរួមជាមួយការទទួល​ឆៀងកាល​ពី​ថ្ងៃ​​ទី ២១ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ម្នាក់ៗពិតជាស្រស់ស្អាតខ្លាំង ជាមួយនិងការគ្រងឈុតច្នៃពី ហូល​ ខ្មែរ ដោយ​ពួក​គេបានបង្ហាញនួវទឹកមុខរីករាយ និងការពេញចិត្តជាខ្លាំង ។

កញ្ញា ឌួង ហ្សូរីដា គឺជាអ្នកឧបត្ថមធំសម្រាប់បេក្ខនារីទាំង ២៥ រូបក្នុងការបង្ហាញមុខជាលើកដំបូងជាមួយនិងឈុត ហូល​​គោម ខ្មែរ យ៉ាងស្រស់ស្អាតនេះ ។ កញ្ញា ឌួង ហ្សូរីដា បានឱ្យដឹងថា មូលហេតុដែលនាង​​សម្រេចចិត្តចូលរួម​សហការ​ជា​មួយ​កម្មវិធី Miss Grand Cambodia 2023 ក្នុងការបង្ហាញ​មុខ​បេក្ខ​ភាព​​ទាំង ២៥ រូប ជាមួយនិងការបង្ហាញឈុតប្រពៃណី  ហូល គោមខ្មែរនេះ គឺដោយ​​សារនាងចង់លើកស្ទួយ ហូល​​គោមខ្មែរ ឱ្យមានតម្លៃ និងមានទីផ្សារឡើងវិញ បន្ទាប់ពី​វិប្បត្តិកូ​វី​ដ ​១៩ ។ អ្នកនាងសង្ឃឹមថា ហូល ខ្មែរ នឹងទទួល​​បានការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជនទាំងក្នុងនិងក្រៅប្រទេស ។

គួរបញ្ជាក់ថា នេះជាលើកដំបូង ហើយសម្រាប់វិស័យបវរកញ្ញាដែលហ៊ានចំណាយធំ ឱ្យបេក្ខភាពទាំងអស់ ស្លៀក​សម្លៀក​បំពាក់ច្នៃពី ហូល គោមខ្មែរ យ៉ាងស្រស់ស្អាតជាលក្ខណៈទ្រង់ទ្រាយធំ បង្ហាញនៅលើឆាកដ៏ធំបែបនេះ ។ ជាក់ស្តែង​បេក្ខ​ភាព​​ទាំង ២៥រូបបានគ្រងឈុតសម្លៀកបំពាក់បុរាណ ច្នៃពី ហូល គោមខ្មែរ ដែលមានពណ៌ខុសៗគ្នា ដែល​​រូបភាពទាំង​នេះ​កំពុង​ល្បីល្បាញ ទាក់ទាញអារម្មណ៍មហាជនទាំងក្នុងនិងក្រៅប្រទេស ។

សម្រស់ និង សមត្ថភាពបេក្ខភាព Miss Grand Cambodia 2023 ទាំង ២៥រូប​ក្នុងឆ្នាំនេះ​ពិតស្រស់ស្អាតខ្លាំង​​ខុស​ប្លែក​ពីឆ្នាំ​មុនៗ ចាំមើលថា​ ​តើបេក្ខភាពរូបណាអាចដណ្តើមមកុដ Miss Grand Cambodia 2023 បាន ?