ស្រស់ស្អាតប៉ុណ្ណឹងហើយ ហ្វាហ្វា នៅប្រាថ្នាចង់កែសម្ផស្សបន្ថែមទៀត

តារាសម្តែងសិចស៊ីសាច់សខ្ចី ហ្វាហ្វា ស្រស់ស្អាតប៉ុហ្នឹងហើយ នាងនៅតែមានបំណងចង់កែសម្ផស្សបន្ថែមទៀត ដើម្បីឱ្យសម្រស់ខ្លួនកាន់តែស្រស់ស្អាត និងក្មេងជាងវ័យ ដូច្នេះហើយទើបនាងខំប្រឹងធ្វើការងសន្សំលុយ ទុកធ្វើជាដើមទុនទៅកែសម្ផស្ស ។

ហ្វាហ្វា ជាតារាសម្តែងសិចស៊ីមួយរូបដែលមិនចូលចិត្តលាក់បាំងពីរឿងរ៉ាវឯកជនរបស់ខ្លួន មិនថារឿងស្នេហា ឬ រឿងការវះកាត់កែសម្ផស្សនោះទេ ជាក់ស្តែងតាំងពីប្រលូក្នុងសិល្បៈមកទល់ពេលនេះ នាងបានសារភាពថា នាងពិតជាបានកែសម្ផស្ស ធ្វើច្រមុះ និងកែដើមទ្រូងជាដើម ពីព្រោះនាងមានចំណុចខ្វះខាតជាច្រើន ចាំបាច់ត្រូវបំពេញ ។

ជួបជាមួយ ហ្វាហ្វា ម្តងៗនាងតែងតែនិយាយថា មនុស្សគ្រប់រូបត្រូវតែចេះស្រឡាញ់ខ្លួនឯង ហើយត្រូវតែស្អាតជាប្រចាំ ប្រសិនបើយើងមានចំណុចខ្វះខាត យើងកែកុនត្រង់ចំណុចនោះទៅ ព្រោះសម័យនេះហើយ ខ្លាចអីក្នុងការវះកាត់កែសម្ផស្សនោះ សំខាន់យើងចេះរកលុយដោយខ្លួនឯងដើម្បីបំពេញក្តីសុខឱ្យខ្លួនឯង ។

ថ្វីដ្បិតតែពេលនេះ ហ្វាហ្វា ស្រស់ស្អាតប៉ុហ្នឹងហើយ នាងនៅតែមានមហិច្ឆិតា ចេះកែសម្ផស្សបន្ថែមទៀត រហូតនាងបានពោលពាក្យថា ពេលនេះខំធ្វើការសន្សំលុយឱ្យបានច្រើន ទុកសម្រាប់ទៅកែ សម្ផស្ស …ពីព្រោះវ័យរបស់យើងកាន់តែដើរទៅមុខហើយ រកខ្លះ ចាយខ្លះ ទុកបំពេញបំណងខ្លះ ទើបជីវិតមានន័យ ។ ហ្វាហ្វា នៅមិនទាន់ដឹងថា នឹងត្រូវកែសម្ផស្សត្រង់ចំណុចណាមួយទៀតទេ ប៉ុន្តែប្រសិនបើនាងមើលឃើញថាខ្លួនចង់កែត្រង់ចំណុចណាមួយនោះ នាងនឹងទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញខាងផ្នែកកែសម្ផស្ស ។

ហ្វាហ្វា មិនត្រឹមតែជាតារាសម្តែងដែលមានទេពកោលស្យល្អ មានរូបសម្រស់ស្រស់ស្អាត និង មានមន្តស្នេហ៍ប៉ុណ្ណោះទេ នាងថែមទាំងជានារីក្លាហានមួយរូបដែលមិនខ្លាចរឿងស្នេហា ទោះបីជាកន្លងមកនាងជួបស្នេហាមិនសមបំណងជាច្រើនលើកច្រើនសារមកហើយក្តី នាងនៅតែប្រាថ្នាចង់បានគូស្នេហ៍ ដែលយល់ចិត្ត ប្រសិនបើមើលឃើញថា បុរសម្នាក់នោះល្អគ្រប់គ្រាន់សម្រាប់នាង នាងនឹងបើកបេះដូងទទួលយកស្នេហានោះភ្លាម ៕