រយៈពេលជាងកន្លះខែដែលតារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ិន យូប៊ីន អង្គុយលើរទះរុញ បន្ទាប់ពីរបួសជើងឆ្វេង បាក់ឆ្អឹងជំនី និងប្រះឆ្អឹងភ្លៅ ដោយសារកំហុសបច្ចេកទេសក្នុងពេលថត រហូតតម្រូវឱ្យនាងជិះរទះរុញ ។ តែទោះជាយ៉ាងណា ស៊ិន យូប៊ីន នៅតែរឹងមាំ និងបានព្យាយាមបំពេញការងារធំៗរបស់ខ្លួនជាច្រើនដែលមិនអាចអាក់ខានបាន ។
ក្រោយពីឃើញស្ថានភាពរបស់តារាសម្តែងវ័យក្មេង ស៊ិន យូប៊ីន បែបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភចំពោះសុខភាពនាង ហើយម្នាក់ៗបានជូនពរឱ្យនាងរឹងមាំ និងឆាប់ជា ។ ស្ថានភាពកញ្ញា ស៊ិន យូប៊ីន ពេលនេះបានធូស្រាលជាងមុនហើយ បន្ទាប់ពីនាងបានចេញទៅវះកាត់នៅប្រទេសជិតខាងអស់រយៈ ៧ ម៉ោង នាងបានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា របួសនាងពេលនេះបានធូស្រាលជាងមុនហើយ ការងារខ្លះនាងក៏បានលុបចោល តែការងារខ្លះនាងក៏ព្យាយាមធ្វើ និង ចូលរួមដែលមិនអាចអាក់ខានបាន ជាពិសេសគឺការចូលរួមកម្មវិធីធំៗចំនួន ៣ ជាប់ៗគ្នា ។
គួររំលឹកផងដែរថា កញ្ញា ស៊ិន យូប៊ីន បានរបួសជើងឆ្វេងក្នុងអំឡុងបំពេញការងារថត ដោយកំហុសបច្ចេកទាក់ទងការថតនោះ បានធ្វើឱ្យនាងរបួសបាក់ឆ្អឹងជំនី ប្រឆ្អឹងភ្លៅ ដូច្នេះតម្រូវឱ្យនាងវះកាត់ជាបន្ទាន់ ពេលនេះស្ថានភាពនាងស្ថិតក្នុងការព្យាបាល យ៉ាងយូរត្រូវចំណាយពេលវេលាព្យាបាលរហូតដល់ទៅ ៤ ខែទៀត ។
ទោះជាយ៉ាងណាក្តី កាលពីប៉ុន្មានថ្ងៃមុន ស៊ិន យូប៊ីន បានជិះរទះរុញទៅចូលរួមក្នុងកម្មវិធីធំមួយនៅប្រទេស កូរ៉េ នាងថា កម្មវិធីនោះជាកម្មវិធីធំ ដែលនាងមិនអាចអាក់ខានបាន ដូច្នេះនាងត្រូវចូលរួម ហើយនៅ ២ កម្មវិធីធំៗជាបន្តទៀត ដែលនាងត្រៀមខ្លួនចូលរួម ។
កញ្ញា ស៊ិន យូប៊ីន គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបក្នុងពេលបច្ចុប្បន្ន នាងធ្លាប់បានចេញទៅចូលរួមកម្មវិធីធំៗជាច្រើននៅក្រៅប្រទេស ដូច្នេះហើយទើបកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ។ ក្នុងមួយខែៗនាងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីការងារសិល្បៈ និងមុខជំនួសជាច្រើនរបស់ខ្លួន ៕